ថៃ៖ នាឱកាសខួបគម្រប់ចូលវ័យ៣៦ឆ្នាំនេះ តារាសម្ដែងស្រីស៊ិចស៊ី អ្នកនាង Aum Lukkana ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធជាច្រើន បានរៀបចំកម្មវិធី​Surpriseដល់រូបនាងជាបន្តបន្ទាប់។

ប៉ុន្តែក្នុងនោះដែរ អ្វីដែលរឹតតែធ្វើឲ្យថ្ងៃខួបកំណើតរបស់តារាស្រី អ្នកនាង Aum Lukkana នាឆ្នាំនេះ កាន់តែមានអត្ថន័យជាងនេះទៅទៀតនោះ គឺថាកាលពីយប់ថ្ងៃម្សិលមិញនេះ ស្វាមីជាទីស្រលាញ់របស់នាង បានរៀបចំកម្មវិធី Surprise ខួបដល់រូបនាង យ៉ាងអធិកអធម ដែលការរៀបចំនេះជាលក្ខណៈបែប Concert Southside ដោយជាមួយគ្នានោះ ក៏មានការចូលរួមរៀបចំ ពីសំណាក់មិត្តភក្តិរបស់នាង ជាច្រើននាក់ផងដែរ។

ហើយលើសពីនេះទៅទៀត សម្រាប់ក្នុងឱកាសដ៏ពិសេសមួយនេះ លោក Kritsana Ball ដែលជាស្វាមីរបស់តារាស្រីរូបនេះ ក៏បានជូនកាដូជាលុយជាច្រើន និងជាពិសេសនោះ បានអញ្ជើញ តារាចម្រៀងប្រុស លោក Twopee ដែលជាអាយដលរបស់ភរិយាខ្លួន មកច្រៀងអបអរសាទរក្នុងថ្ងៃកំណើតផងដែរ៕

សូមទស្សនាទិដ្ឋភាពខួបAum Lukkanaខាងក្រោមនេះ៖ 

Aum Lukkana
Aum Lukkana
Aum Lukkana
Aum Lukkana
Aum Lukkana
Aum Lukkana
Aum Lukkana
Aum Lukkana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]