អង់គ្លេស៖ នាយកដ្ឋានប៉ូលិស Dorset បានបញ្ចេញរបាយការណ៍ផ្លូវការមួយ ដែលបានឱ្យដឹងថាសាកសពដែលបានរុករកឃើញនៅក្នុងយន្តហោះនោះ គឺពិតជាសាកសពរបស់កីឡាករ Emiliano Sala ពិតប្រាកដមែន តាមរយៈការធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់ពីក្រុមមន្ត្រីមានសមត្ថកិច្ច។

ក្រោយពីមានរបាយការណ៍ផ្លូវការរបស់សមត្ថកិច្ចដែលបានបញ្ជាក់ថា កីឡាករ Emiliano Sala ពិតជាបានបាត់បង់ជីវិតពិតប្រាកដមែន ក្លិបបាល់ទាត់ Cardiff City បានបញ្ចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗនៅលើគេហទំព័រផ្លូវការរបស់ក្លិប។ ក្លិប Cardiff City បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសេចក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់កីឡាករ Sala ក៏ដូចជាគ្រួសាររបស់លោក David Ibbotson ដែលជាអ្នកបើកយន្តហោះ ខណៈដែលមិនទាន់មានតម្រុយពីលោកនៅឡើយ។

ការគោរពចំពោះកីឡាករ Sala

គួរបញ្ជាក់ថា ការស្វែងរកយន្តហោះដែលបានបាត់នេះធ្វើឡើងដោយក្រុមហ៊ុនឯកជន AAIB បន្ទាប់ពីក្រុមកីឡាករ ក៏ដូចជាអ្នកគាំទ្រជាច្រើនបានធ្វើការបរិច្ចាគទឹកប្រាក់សរុបជាង ៣០០,០០០ផោនដើម្បីបន្តដំណើរការរុករក ខណៈដែលសមត្ថកិច្ចប៉ូលិសនៅតំបន់ Guernsey បានបញ្ឈប់ការរុករក។

សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមឱ្យវិញ្ញាណក្ខ័ន្ធរបស់កីឡាករ Sala ទៅកាន់សុគតិភព!

ការគោរពចំពោះកីឡាករ Sala
ការគោរពចំពោះកីឡាករ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]