រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Lexus GS 300 មួយគ្រឿងដោយក្រពឹតទ្វារខាងមុខអស់មួយចំហៀង និងបែកកញ្ចក់អស់មួយផ្ទាំងរងការខូតខាតយ៉ាងដំណំ ខណៈពេលដែលកំពុងតែបើកឆ្លងផ្លូវជិតផុតទៅហើយ ក៏ត្រូវម៉ូតូម៉ាកសង់កូរ៉េដឹកមឹកមួយគ្រឿងដែលបើកបរដោយយុវជនឈាមរាវម្នាក់ ទំនងជាប្រញ៉ាប់ដឹកយកទៅឱ្យម៉ូយនោះ និងបានបោះពួយក្នុងល្បឿនយ៉ាងលឿងមិនមានការប្រុងប្រយ័ត្នមកបុកពេញមួយទំហឹង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹង កេងកងទី៣ ខណ្ឌចំការមន ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុននេះពេលកើតហេតុរថយន្តម៉ាក Lexus GS 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AX-៨២៨៥ ធន់តូចមួយគ្រឿង បើកបរដោយក្រុមយុវជនប្រុសស្រីមួយក្រុមមានគ្នាប្រមាណជា៣ទៅ៤នាក់បានបើកបរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវបែកជា ៤ ឆ្លងផ្លូវស្ទើរតែផុតទៅហើយនោះក៏ស្រាប់តែមានម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខក្រ-កែប ១A-០២៥១ មួយគ្រឿងដែលបើកបរដោយយុវជនម្នាក់ និងមានដឹកមឹកមួយកេះពីក្រោយផងដែរនោះបានបើកបរបោះពួយក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ ១០៥ (ផ្លូវមាត់ប្រឡាយ) ក្នុងទិសដៅពីជើងទៅត្បូង ។
មកបុករថយន្តស៊េរីទំនើបម៉ាក Lexus GS 300 ធន់តូចមួយគ្រឿងខាងលើចំទ្វារមុខខាងឆ្វេងបណ្តាលអោយក្រពឹត និងបែកកញ្ចក់អស់មួយផ្ទាំងរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែម្តង និងម៉ូតូរងការខូចខាតផងដែរ តែសំណាងយុវជនម្នាក់នោះមានពាក់មួកសុវត្ថិភាពត្រឹមត្រូវ គ្រាន់តែរ លាត់ដៃជើងរងរបួសតិចតួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការគូសវាសយកទៅដាក់ខាង រួចហើយអោយភាគីទាំងពីរធ្វើការដោះស្រាយគ្នាដោយភាគីម៉ូតូសង់កូរ៉េដឹកមឹករយល់ព្រមសងលុយចំនួន៥០០ដុល្លារទៅអោយភាគីខាងរថយន្តស៊េរីទំនើបម៉ាក Lexus GS 300 ធន់តូចមួយគ្រឿងដែលរងគ្រោះយកទៅធ្វើការជួយជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]