ថៃ៖ រំឮកទៅកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃរៀបការសិរីមង្គល របស់តារាសម្តែងថៃប្រុសស្រីមានប្រជាប្រិយភាពលោក DJ Push Puttichai ជាមួយនឹងភរិយាជាទីស្រលាញ់ តារាស្រី Jooy Warrttaya  កាលនោះអ្នកទាំងពីរបានបង្ហើបឲ្យដឹងថា អ្នកទាំងពីរមានគម្រោងយកកូននៅឆ្នាំ ២០១៩នេះហើយ។

ប៉ុន្តែកាលពីថ្មីៗនេះ ប្តីប្រពន្ធតារាមួយគូនេះ បានបង្កើតវីដេអូស្តែងពីជីវិតពិតប្រចាំថ្ងៃរបស់ពួកគេ បង្ហោះនៅលើគណនី Youtube ផ្ទាល់ខ្លួនដែលមានឈ្មោះថា Yeer TV ដោយនៅចុងក្រោយបង្អស់ ពួកគេនិងមិត្តភក្តិប៉ុន្មានទៀតបាននាំគ្នាទៅទិញ ឧបករណ៍ពិនិត្យទឹកនោមជាច្រើន ដើម្បីពិនិត្យចង់ដឹងថាតើ Jooy និងស្វាមី អាចទទួលបានចំណងដៃកូនដំបូងនាដើមឆ្នាំ២០១៩នេះដែរឬយ៉ាងណា។

ប៉ុន្តែគួរឲ្យសោកស្តាយ លទ្ធផលនៃការពិនិត្យបានឲ្យបញ្ជាក់ឲ្យឃើញថា Jooy មិនមានផ្ទៃពោះឡើយ ដែលធ្វើឲ្យតារាស្រីរូបនេះអាក់អន់ចិត្តជាខ្លាំង។ តួយ៉ាង ក្រោយពីឃើញភរិយាបែបនេះ Push ដែលជាស្វាមី ក៏បានឱបលួងលោមភរិយា និងបាននិយាយថា មិនអីនោះទេបើសិនជាមិនមាននៅពេលនេះ លើកក្រោយអាចនឹងមានហើយ៕

ប្តីប្រពន្ធមួយគូនេះពិតជាគួរឲ្យស្រលាញ់មែនទែន!

ទស្សនាវីដេអូខាងក្រោម៖  

Jooy និង DJ Push
Jooy និង DJ Push
Jooy និង DJ Push
Jooy និង DJ Push ពិនិត្យផ្ទៃពោះ
Jooy និង DJ Push ពិនិត្យផ្ទៃពោះ
Jooy និង DJ Push
Jooy និង DJ Push
Jooy និង DJ Push
Jooy និង DJ Push

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]