ភ្នំពេញ៖ អ្នកស្រុកស្វាយរៀងម្នាក់ ត្រូវរថយន្តបុកស្លាប់ខណៈ ចុះពីរថយន្ត ឈប់នៅតាមផ្លូវហើយដើរ ទៅនោម ដែលករណីបានកើតឡើង នៅតាមដងផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍មាវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល នៅម៉ោង១៣ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ។

អ្នកដំណើរម្នាក់បានឲ្យដឹងថា បុរសរូបនេះត្រូវរថយន្ត បុកស្លាប់ខណៈដែលគាត់ដើរឆ្លងផ្លូវ ម្ខាងទៀតទៅនោម ជាមួយបងប្អូនថ្លៃរបស់ខ្លួន។ អ្នកដំណើរបានឲ្យដឹងទៀតថា បុរសនោះត្រូវរថយន្តបុកអូសជាង២០ម៉ែត្រ ហើយបានដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយឡែកសាច់ថ្លៃគាត់ម្នាក់ទៀតបានគេចផុត។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចមិនទាន់អាចចាប់បានរថយន្តបង្កហេតុនោះនៅឡើយ ទេក៏ព្រោះតែពុំមានប្រជាពលរដ្ឋណាម្នាក់ បានឃើញស្លាកលេខរថយន្ត។ បុរសដែលរងគ្រោះនេះត្រូវ បានគេដឹងថា បានធ្វើដំណើរពីភ្នំពេញ ជាមួយសាច់ថ្លៃទៅខេត្តស្វាយរៀង។

មន្ត្រីនគរបាលបានឲ្យដឹងថា លោក ហុង សារុន អាយុ២៦ឆ្នាំ បានស្លាប់ដោយរងរបួសធ្ងន់ធ្ងរ ដាច់ខ្យល់ស្លាប់ ភ្លាមៗបន្ទាប់ពីគាត់បានដើរឆ្លងផ្លូវដោយមិនបានបុ្រងប្រយ័ត្ន រួចត្រូវរថយន្តបុកខ្ទាតជាង២០ម៉ែត្រ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លោក ហុង សារុន មានស្រុកកំណើតនៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទៀប ខេត្តស្វាយរៀង៕

ដោយ ប៉ិច នរៈ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]