កេនយ៉ា៖ រឿងមិនគួរឲ្យជឿនឹងភ្នែកមួយបានកើតឡើងលើបុរសសញ្ជាតិកេនយ៉ាម្នាក់ ដែលមានប្រវត្តិធ្លាប់ជាមនុស្សញៀនថ្នាំ តែត្រូវបានផ្លាស់ប្តូរខ្សែជីវិតថ្មី បន្ទាប់ពីជួបស្ត្រីម្នាក់ដែលធ្លាប់ជាមិត្តភក្តិជិតសិ្នទ្ធគ្នាកាលរៀនបឋមសិក្សា។ នាងបានជួយជ្រោមជ្រែងគាត់គ្រប់បញ្ហា រួមទាំងលើកទឹកចិត្តឲ្យគេផ្តាច់គ្រឿងញៀន។

លោក Patrick Hinya ធ្លាប់ជាមនុស្សញៀនថ្នាំម្នាក់ដែលសង្គមស្អប់ខ្ពើម គ្មានទីពឹង គ្មានផ្ទះសម្បែង ដើរតែលតោលម្នាក់ឯងរាល់ថ្ងៃ។  ពេលលោក Patrick កំពុងប្រើប្រាស់ថ្នាំញៀន  អ្នកស្រី Nancy Hinga  ជាម្តាយបង្កើតមានឱកាសត្រឹមផ្តល់ចំណីអាហារឲ្យកូនប្រុសគាត់ហូបប៉ុណ្ណោះ។

ឥឡូវនេះខ្សែជីវិតរបស់គាត់ដូចត្រូវបានព្រះប្រោសប្រទានថ្មីអីចឹង។ បន្ទាប់ពីលោកបានជួបស្ត្រី់ឈ្មោះ Wanja Mwaura ដែលធ្លាប់ជាមិត្តភក្តិជិតស្និទ្ធធ្លាប់រៀនបឋមសិក្សាជាមួយគ្នា។

លោក Patrick Hinya និង អ្នកស្រី Wanja Mwaura

រឿងហេតុនេះកើតចេញពី ថ្ងៃទី១ ដែលលោក Patrick Hinya ជួបអ្នកស្រី Wanja Mwaura។ កាលនោះ អ្នកស្រី Winja បានប្រទះឃើញ Patrick នៅលើដងផ្លូវមួយកន្លែងក្នុងប្រទេសកេនយ៉ា។ ពេលនោះនាងបានសួរទៅកាន់លោក Patrick ថាចាំនាងឬអត់?  អ្វីដែលមិនគួរឲ្យជឿនោះគឺលោក Patrick បានអះអាងថាលោកចងចាំ ហើយក៏ចាំនូវអតីតកាលពីកុមារភាពដែលពួកគេធ្លាប់ជាមិត្តភក្តិរៀនថ្នាក់បឋមជាមួយគ្នាដែរ។

គ្រានោះអ្នកនាង Wanja បាននិយាយទៅកាន់លោក Patrick ពីនេះពីនោះជាច្រើនសំណួរ។ នាងក៏ចង់ឲ្យគាត់មានទីកន្លែងរស់នៅពិតប្រាកដមួយ និងចង់ជួយគាត់ឲ្យផ្តាច់ថ្នាំញៀនទៀតផង។ មិនទុកយូរ អ្នកនាង Wanja និងបងប្អូននាងបានជិះឡានជូន Patrick ទៅផ្តាច់ថ្នាំញៀននៅមណ្ឌលកែប្រែ។ 

នាងខំរិះរកគ្រប់មធ្យោបាយដើម្បីជួយសម្រួលដល់បញ្ហាផ្សេងៗសម្រាប់ជួយមិត្តភក្តិជិតស្និទ្ធរបស់នាងម្នាក់នេះ។  នាងបានផ្តល់ប្រាក់ឧបត្ថម្ភរបស់នាងដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ នាងថែមទាំងធ្វើជាកញ្ចប់មូលនិធិពីមនុស្សម្នាផ្សេងៗដើម្បីសុំឲ្យពួកគេផ្តល់ជំនួយដល់លោក Patrick ដែលកំពុងជួបបញ្ហា។

ក្រោយពីជួយផ្តាច់គ្រឿងញៀនហើយ អ្នកនាង Wanja ក៏បានបន្តជួយលោក Patrick បើកហាងលក់ទំនិញមួយទៀត ដែលនាងបានដាក់ឈ្មោះថា “ Patrick’s Store”
ពីមួយថ្ងៃទៅមួយថ្ងៃ លោក Patrick កាន់តែមានសុខភាពល្អ និងកាយសម្បទាមាំមួនជាងមុន។

យោងតាមសម្តីរបស់លោក Patrick ផ្ទាល់បាននិយាយថា “ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមនុស្សថ្មីម្នាក់អីចឹង។ ខ្ញុំតែងដេកបន់ស្រន់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ សូមកុំឲ្យខ្ញុំធ្លាក់ចូលក្នុងអន្លង់អវជ័យក្នុងជីវិតពាលាពោរពេញដោយថ្នាំញៀននោះទៀតអី”

ឥឡូវនេះលោក Patrick បានផ្លាស់ប្តូរជីវិតថ្មី ក្លាយជាមនុស្សមានការងារធ្វើម្នាក់ បន្ទាប់ពីមានការជ្រោមជ្រែងពីមនុស្សល្អជុំវិញខ្លួន ក្នុងអំឡុងពេលដែលគាត់ជួបបញ្ហា។ លោក Patrick បាននិយាយថា “វាមិនយឺតពេលទេក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក” ។

ខាងក្រោមនេះជាកម្រងរូបភាពគិតចាប់ពីថ្ងៃទី១ ដែលអ្នកនាង Wanja ជួបលោក Patrick រហូតដល់សព្វថ្ងៃ៖

លោក Patrick Hinya និង អ្នកស្រី Wanja Mwaura ថ្ងៃជួបដំបូង
ម្តាយបង្កើត លោក​ Patrick និង អ្នកនាងWanja Mwaura
លោក Patrick Hinya និង អ្នកស្រី Wanja Mwaura
លោក Patrick កាលនៅញៀនថ្នាំ
បងប្អូនអ្នកស្រី Wanja ជូន Patrick ទៅមណ្ឌលកែប្រែ
ក្នុងអំឡុងពេលព្យាបាល
អ្នកស្រី Wanja បានជួបបើកហាងទំនិញឲ្យ Patrick
ពេលលោក Patrick ជាសះស្បើយ
ពេលលោក Patrick ជាសះស្បើយ
ពេលលោក Patrick ជាសះស្បើយ
ពេលលោក Patrick ជាសះស្បើយ
លោក Patrick បានផ្លាស់ប្តូរជីវិតថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]