កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពរបស់ក្រុមចម្រៀនារី BLACKPINK កាន់តែល្បីល្បាញសុះសាយទូទាំងពិភពលោក ហើយថែមទាំងមានតារាចម្រៀងល្បីៗលំដាប់កំពូលជាច្រើនប្រកាសចង់សហការជាមួយនឹងពួកគេថែមទៀតផង។

ជាក់ស្តែង មួយរយៈពេលកន្លងទៅថ្មីៗនេះ អ្នកគាំទ្រតែងចាប់អារម្មណ៍ឃើញ DJ Snake ម្ចាស់បទ «Taki Taki» និងជាផលិតករល្បីឈ្មោះម្នាក់លំដាប់ពិភពលោក តែងតែបង្ហោះសារនិយាយសរសើរពីក្រុម Blackpink មិនដាច់ពីមាត់ ទាំងនៅលើ Twitter និង Instagram ផ្ទាល់ខ្លួនរបស់លោក ហើយថែមទាំងប្រកាសទទូចចង់សហការរួមការងារជាមួយនឹងស្រីស្រស់ទាំង៤ដួងនេះថែមទៀតផង។ ទាំងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើននៅលើបណ្តាញទំនាក់ទំនង មិនរំភើបមិនបាន បើសិនជាតារាទាំងពីរនេះពិតជាបានសហការ​ចេញបទចម្រៀងជាមួយគ្នាមែននោះ។

មិនថាយ៉ាងណា អ្វីៗក៏បានក្លាយជាការពិតដូចអ្វីដែលអ្នកគាំទ្រធ្លាប់បានរំពឹងទុកពិតមែន ដោយមុននេះបន្តិចនាយកប្រតិបត្តិនៃផលិតកម្ម YG Entertainment លោក Yang Hyun Suk បានសរសេរប្រកាសទៅកាន់អ្នកគាំទ្រថា៖

«ខ្ញុំនឹងវិលត្រលប់មកវិញនៅថ្ងៃស្អែក ជាមួយដំណឹងនៃការចេញបទចម្រៀងថ្មីរបស់ក្រុម Blackpink ។ អគុណអ្នកទាំងអស់គ្នាសម្រាប់ពេលវេលាកន្លងមក។ ២០១៩.០២.០៧ ពី YG។»

តាមរយៈព័ត៌មានចុងក្រោយក៏បានឲ្យដឹងថា បទចម្រៀងដ៏ថ្មីស្រឡាងរបស់ក្រុម Blackpink មានការសហការជាមួយនឹងសិល្បៈករបរទេស គឺ DJ Snake ដែលនឹងត្រៀមបញ្ចេញជាផ្លូវការនៅថ្ងៃស្អែកនេះផងដែរ៕

ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
DJ SNAKE
DJ SNAKE
DJ SNAKE
DJ SNAKE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]