ថៃ៖ តារាសម្តែងស្រី Taew Natapohn និងលោក Arch ជាគូស្នេហ៍ បានស្រលាញ់ និងយល់ចិត្តគ្នាអស់រយៈពេលជាង ១០ឆ្នាំកន្លងមកហើយ ប៉ុន្តែភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់នៅតែស្ថិតស្ថេរ គ្មានប្រែប្រួលបន្តិចណាឡើយ។

កាលពីថ្ងៃម្សិលមិញ ជាថ្ងៃខួបកំណើតគម្រប់ចូលវ័យ ៣០ឆ្នាំរបស់តារាសម្ដែងស្រី កញ្ញា Taew Natapohn តែមិនមានរៀបចំកម្មវិធីពិសេសអ្វីអធិកអធមដូចតារាដទៃឡើយ។

អ្វីដែលធ្វើឲ្យមហាជនមានក្ដីរំភើបជំនួស គឺលោក Arch ដែលជាមិត្តប្រុសបណ្ដូលចិត្ត បានឆ្លៀតពេលពីការងារដ៏មមាញឹក មករៀបចំអាហារ និងធ្វើនំខួបកំណើតដោយផ្ទាល់ដៃ សម្រាប់ជប់លៀងថ្ងៃកំណើតឲ្យរូបនាងយ៉ាងរ៉ូមែនទិក។

អ្នកនិយមលេងបណ្ដាញសង្គម និងអ្នកគាំទ្រ បានចូលរួមសម្ដែងការអបអរសាទរ និងជាពិសេសជូនពរដល់នាងសម្រាប់ថ្ងៃកំណើតក្នុងឆ្នាំនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew
មិត្តប្រុស Taew
នំខួបដែលមិត្តប្រុស Taew ជាអ្នកធ្វើ
Taew និងមិត្តប្រុស
Taew និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]