ចិន៖ វាជារឿងដ៏សោកសៅមួយនៅពេលឃើញទិដ្ឋភាពដ៏គួរឲ្យអាណិតរបស់សត្វក្ងានឈ្មោលមួយក្បាល ដែលកំពុងព្យាយាមដាស់ក្ងានញីដែលជាដៃគូវាឲ្យភ្ញាក់ ទាំងមិនដឹងថាវាងាប់ដោយសារឡានកិន។

ទិដ្ឋភាពដ៏ស្រណោះនេះត្រូវបានប្រជាជនចិនក្នុងតំបន់ ថតយកបានហើយបង្ហោះចែកចាយក្នុងបណ្តាញសង្គមចិន។  ហេតុការណ៍នេះកើតឡើងក្នុងភូមិ ឡុងយ៉ា ស្ថិតក្នុងខេត្តហ្វចៀន។

ក្ងានឈ្មោលនិងដៃគូវា
ក្ងានឈ្មោលកំពុងដាស់ក្ងានញី

ក្រោយពេលកើតហេតុ សត្វក្ងានឈ្មោះបានឈរដាស់ក្ងានញីអស់រយៈពេលជិត២០នាទី មិនព្រមដើរចេញទៅណាឡើយ។  វាព្យាយាមយកចំពុះទៅហិត និង រុញត្រង់បំពង់កសត្វក្ងានញីដែលបានដេកងាប់នៅនឹងដី។

ដោយមិនឃើញងើប សត្វកា្ងនឈ្មោលក៏សម្រេចក្រោកឈរឡើងវិញ ហើយសម្លឹងមើលគូវាជាលើកចុងក្រោយ មុនពេលចាកចេញដោយស្ទាក់ស្ទើរ។ ក្នុងពេលជាមួយគ្នានោះ វាបានអោនក្បាលចុះ និងដើរចេញដោយសេចក្តីអស់សង្ឃឹម។

ទិដ្ឋភាពដ៏សោកសៅនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមទូទាំងប្រទេសចិន អាណិតក្ងានឈ្មោលនេះជាពន់ពេក។ អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា “ ពេលខ្លះសត្វបានបង្ហាញពីភាពលះបង់ និង ការបេ្តជ្ញាចិត្តជាងមនុស្សទៅទៀត”៕  

មានវីដេអូនៅខាងក្រោម៖

វាបានអោនក្បាលចុះមុនដើរចេញ
ក្ងានឈ្មោលនិងដៃគូវា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]