បរទេស៖ កីឡាករកាតា Almoez Ali បានក្លាយជាម្ចាស់ស្បែកជើងមាស នាព្រឹត្តិការណ៍ AFC Asian Cup 2019 បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបាន ៩គ្រាប់ ក៏ដូចជាជួយឱ្យកាតា ក្លាយជាជើងឯកបាល់ទាត់ទ្វីបអាស៊ីជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ស្រាប់តែកាលពីពេលថ្មីៗនេះ កីឡាករលំដាប់កំពូល Lionel Messi បានធ្វើរឿងមួយដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺការផ្ញើវត្ថុអនុស្សាវរីយ៍ទៅកាន់កីឡាករឆ្នើមរបស់កាតា វ័យ ២២ឆ្នាំខាងលើ។ 

កាដូដ៏ពិសេសពី Messi  ជាអាវក្នុងដីរដូវកាលថ្មីរបស់ក្រុម Barcelona ដែលមានបោះឈ្មោះ Al-Moez រួមនឹងលេខ ១៩ រួចជាស្រេច ហើយអ្វីដែលកាន់តែពិសេសនោះគឺ អាវដែលជាវត្ថុអនុស្សាវរីយ៍ទៅកាន់កីឡាករ Al-Moez នោះមានហត្ថលេខារបស់ Messi ទៀតផង។

គួរបញ្ជាក់ថា អាវនេះត្រូវបានប្រគល់ជូនកីឡាករ Al-Moez ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ BeIN Sport ដែលរៀបចំសម្របសម្រួលដោយលោក Ayman Jada៕ 

កីឡាករ Almoez Ali

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]