ជប៉ុន៖  «អាយុគ្រាន់តែជាតួលេខ» ជាពាក្យមួយឃ្លាដែលពិតជាត្រឹមត្រូវខ្លាំងណាស់សម្រាប់គូស្នេហ៍មួយគូនេះ។ គូស្នេហ៍វ័យចំណាស់មួយគូដែល លោកតាមានឈ្មោះថា «Bon» និងលោកយាយបានឈ្មោះថា «Pon» បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពួកគាត់ទាំងពីរ។

លោកតាលោកយាយមួយគូនេះតែងតែផុសរូបរបស់ពួកគាត់ទាំងពីរដែលស្លៀកសម្លៀកបំពាក់ដូចគ្នា (ឈុតគូ) ផុសនៅក្នុងអ៊ិនស្តារក្រាមដែលមានឈ្មោះថា «bonpon511» ដែលមានអ្នកចុច Follow រហូតទៅដល់ជាង៧សែននាក់ឯណោះ។

គួរបញ្ជាក់ផងដែរថាពួកគាត់បានផុសរូបគូបែបនេះតាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃ។ មិនត្រឹមតែមានភាពល្បីល្បាញតែនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែមានទស្សនាវដ្តីរបស់ប្រទេសជប៉ុនចុះផ្សាយពីពួកគាត់ថែមទៀតផង។ លើសពីនេះទៅទៀតលោកតាលោកយាយក៏មានប៊្រេនខោអាវផ្ទាល់ខ្លួនផងដែរ៕

ទស្សនារូបភាពទាំងអស់គ្នា៖ 

លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា
លោកយាយនិងលោកតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]