WARNING: GRAPHIC IMAGES

(ត្បូងឃ្មុំ)៖ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ១គ្រឿង បានប៉ះគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យរបួសដាច់ដៃ ក្មេងស្រីម្នាក់ និងរបួសបុរសម្នាក់យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៦៖៤០នាទី លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឈ្មោះ គង់ ម៉េងលី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទV1 ព៌ណខៀវលាយស គ្មានស្លាកលេខ មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បានបង្កជាមួយម៉ូតូម៉ាកសង់កូរ៉េសណ្តោងរ៉ឺម៉ក ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ កាំង ស្រាន ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

មុនពេលកើតហេតុ ម៉ូតូរ៉ឺម៉កកំពុងធ្វើដំណើរពីលិចទៅកើត ស្រាប់តែមានរថយន្តហ៉ីយ៉ាន់ដាយ​ បើកបរយ៉ាងលឿនស្របទិសគ្នា ក៏គៀរម៉ូតូរ៉ឺម៉កយ៉ាងពេញទំហឹង។ ភាគីរ៉ឺម៉កម៉ូតូបានដឹកគ្នាម្នាក់ឈ្មោះ វ័រ ស្រីនីត ភេទស្រី អាយុ១១ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ក៏បណ្តាលឲ្យនាងរបួសធ្ងន់ដាច់ដៃ ខណៈអ្នកបើកបររ៉ឺម៉ក ក៏របួសធ្ងន់ផងដែរ ចំណែកភាគីខាងរថយន្ត ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]