(ភ្នំពេញ)៖ ចូលឆ្នាំចិនមកដល់តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានបង្ហាពាក្យបណ្តឹងរបស់ខ្លួនដោយប្តឹងចំពោះបុគ្គលម្ចាស់Account Facebookឈ្មោះ Morno Morano លើករណីគំរាមគំហែង និងមានការបរិហាកេរ្តិ៍ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសនិងសុវត្ថិភាពផ្ទាល់ខ្លួន។

ខណៈដែលពាក្យបណ្តឹងនេះបានប្រកាសប្តឹង២ករណីនិងទាមទារសំណងជំងឺចិត្តជាប្រាក់មួយចំនួនធំផងដែរ។

បើផ្អែកតារាចម្រៀងលោក ម៉ៃ សុគន្ធ បានធ្វើការបង្ហោះភ្ជាប់ជាមួយពាក្យបណ្តឹង ថា «សូមនិយាយតែមួយម៉ាត់ទេ ប្រទេសមានច្បាប់បានវាយត្រាចូលហើយ កុំប្រើភាសាមាត់ស្អុយមកព្រុសទៀត….។»

ដោយឡែកបើយោងតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ បានលើកឡើងថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩មានគណនីយហ្វេសប៊ុកឈ្មោះ Morno Morana IIបានបង្ហោះវីដេអូរបស់ខ្លួននៅក្នុងបណ្តាញសង្គម FacebookនិងYouTubeដោយបានប្រើពាក្យពេជ្យគំរាមគំហែង និងមានការបរិហាកេរ្តិ៍ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសនិងសុវត្ថិភាពផ្ទាល់ខ្លួន។

យ៉ោងតាម ខ្លឹមសារនោះបានរៀបរាប់ថា ៖ «ពិសេសអា ម៉ៃ សុគន្ធ ច្រមុះតោក្បាលកញ្ចាស់ អានេះជេយ៉ាងម៉េចក៏វានេះវាមិនឈឺ ទាល់តែជួបហែងតាមផ្លូវក្បាលមួយដបបាន ហែងភ្លឺហែងជិះអាព្រុសពណ៌សស្មានតែអញមិនចាំរហ យល់ល្អថតឲ្យឆ្ងាយអាកំសាកមិនមានតំរិះហែងហ្នឹង ចេញស្អីខ្លះបានប្រយោជន៍ស្អីខ្លះ រត់បានរត់ទៅឬទៅងាប់នៅក្នុងទឹកស្រះ។»

នៅក្នុងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ បានបន្ត ថា ទង្វើរបស់ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះMorno Morana II ជាចេតនាទុច្ចរិតដោយបានប្រើពាក្យគំរាមគំហែងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាលើរូបខ្លួនផ្ទាល់ ។

ដូចដ្នេះដោយមានក្តីព្រួយបារម្ភជាខ្លាំងអំពីរឿងនេះ ជាពិសេសបានធ្វើការបរិហាកេរ្តិ៍ជាសាធារណៈគឺមានបំណងធ្វើឲ្យប៉ះពាល់កិត្តិយស ក៏ដូចជាក្រុមគ្រួសារធ្ងន់ធ្ងរ។ករណីនេះលោក ម៉ៃ សុគន្ធ បានប្តឹងទាមទារសំណងចំនួន២ករណី

គឺ១,សូមឲ្យតុលាការស្វែងរកអត្តសញ្ញាណនិងចាប់ជនសង្ស័យដើម្បីយកមកធ្វើការផ្តន្ទារទោសតាមច្បាប់។

ទី ២ ,ទាមទារសំណងជំងឺចិត្ត៥០លានរៀលពីម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Morno Morana II ។

គួរបញ្ជាក់ផងដែរតាមពាក្យបណ្តឹងឃើញមានចំណាររបស់ សាលាដំបូងរាជធានីភ្នំពេញ ចុះ លេខ៨៥០ ថ្ងៃទី៤ ខែ២ឆ្នាំ២០១៩ ផង ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ