ចិន៖ Lexie Liu មានអាយុ ២១ឆ្នាំ និងជាបេក្ខភាពចូលរួមប្រកួតនៅក្នុងកម្មវិធី «The Rap of China Season 2»​បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍លើសមត្ថភាពដ៏អស្ចារ្យរបស់នាងយ៉ាងខ្លាំង។  ចំណែកវីដេអូប្រកួតរបស់នាងមានអ្នកចូលទស្សនារហូតដល់ ១,៥០០លាននាក់។

ដោយសារសមត្ថភាព និងភាពជឿជាក់បានធ្វើឲ្យ Lexie Liu ទទួលបានប្រជាប្រិយភាពរហូតទទួលជោគជ័យនូវបទចម្រៀងដំបូងរបស់នាងមានចំណងជើងថា «Coco Made Me Do It» នៅក្នុងឆ្នាំ២០១៦  និងបន្តភាពល្បីល្បាញមកដល់សព្វថ្ងៃ។ ពេលនេះ Lexie Liu បានក្លាយទៅជា Hiphop Icon របស់ហ្វេនហើយ។

ក្រោយពីបានចុះកុងត្រាជាមួយផលិតកម្ម 88rising រួចមក  នាងក៏មានបទចម្រៀងថ្មីៗជាច្រើនបទដូចជា Like A Mercedes , Sleep Away , The Fader , Nada និង Love and Run។  ក្រៅពីនេះ Lexie Liu បានបង្ហាញនូវអាល់ប៊ុមថ្មីមួយមានឈ្មោះថា «2030» ដែលជាអាល់ប៊ុមរួមបទចម្រៀងទាំងអស់របស់នាង។  

Lexie Liu បាននិយាយថា៖ «ការរំពឹងទុករបស់ខ្ញុំគឺ នៅឆ្នាំ២០៣០បទចម្រៀងទាំងអស់នេះនឹងនៅតែមានអ្នកស្តាប់ដូចជាពេលនេះអីចឹង»៕

ទស្សនារូបភាពខាងក្រោម៖

Lexie Liu
Lexie Liu
Lexie Liu
Lexie Liu
Lexie Liu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]