កោះកុង៖ បច្ចុប្បន្នពិធីការិនីដ៏មានប្រជាប្រិយភាពខ្លាំង អ្នកនាង ចាន់ កែវនិមល បាននិងកំពុងមានហាងឆេងខ្ពស់ជាមួយការងារសិល្បៈនានា ព្រោះគេតែងឃើញនាងលេចមុខនៅតាមកម្មវិធីលំដាប់ពិភពលោកជាច្រើន។

ទោះបីជាមានភាពមមាញឹកខ្លាំងជាមួយការងារយ៉ាងណាក្តី សុភមង្គលគ្រួសារក៏មិនអាចចោលបានដែរ ហើយនេះក៏ជាអ្វីដែលមហាជនតែងនាំគ្នាសរសើរនាង ថាចេះបែងចែកពេលវេលាសម្រាប់គ្រួសារ និងកូនៗជានិច្ច។

ជាក់ស្តែងថ្មីៗនេះពិធីការិនីពូកែវោហាសព្ទរូបនេះ បានធ្វើដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារទៅកាន់រមណីយដ្ឋានមួយកន្លែងដែលមានទេសភាពយ៉ាងស្រស់ត្រកាល និងគួរឱ្យចង់ទៅលេងណាស់ ព្រោះមើលទៅរូបថតនៅទីនោះ ពិតជាស្រស់ស្រាយ ដែលទំនងជាមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ បានទាំងសប្បាយ និងបានទាំងអារម្មណ៍ល្អកាត់ស្ត្រេសក្រោយពេលបំពេញការងារ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះ លើភាពផ្អែមល្ហែមជាមួយស្វាមី ដែលមានការថតរូបស្ទាយ៍មិនចាញ់ក្មេងៗប៉ុន្មានឡើយ។  ឃើញដូចនេះអ្នកគាំទ្រពិតជាសរសើរពីសុភមង្គលរបស់គូស្វាមីភរិយាមួយគូនេះគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល និងគ្រួសារ
ដំណើរកម្សាន្តរបស់ ចាន់ កែវនិមល
ដំណើរកម្សាន្តរបស់ ចាន់ កែវនិមល
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយគ្រួសារ
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយស្វាមី
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយស្វាមី
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយស្វាមី
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយស្វាមី
ចាន់ កែវនិមល បង្ហាញសុភមង្គលជាមួយគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល