ជប៉ុន៖ កាលពីខែមុន តារាស្រី J-pop ជប៉ុន២នាក់ បានប្រកាសលក់ទឹកដែលពួកនាងបានងូតរួច ក្នុងតម្លៃ ៩០០ដុល្លារក្នុងមួយដប។ នេះយោងតាមសារព័ត៌មាន Nextshark ចេញផ្សាយ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩

អ្នកនាង Tenka no Chanyuki និង Asuka Rei  ជាតារាចម្រៀង និងសម្តែង J-pop មកពីក្រុម The Banana Monkey  នៃប្រទេសជប៉ុន។

តារាស្រីទាំងពីរ
តារាស្រីទាំងពីរ

តាមការអះអាងពីទំព័រផ្លូវការរបស់ The Banana Monkey លើបណ្តាញសង្គម Twitter បានឲ្យដឹងថា “នេះជាទឹកដែលតារាស្រីក្នុងក្រុមយើងចូលត្រាំ។  វាពិតជានៅល្អបរិសុទ្ធទៀតផង” ។ ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ អ្នកគ្រប់គ្រងក្នុងក្រុមបានសម្រេចច្រកទឹកសេសសល់ចូលក្នុងដបដើម្បីយកទៅលក់លើអនឡាញ។

យោងតាមសារព័ត៌មានជប៉ុន SoraNews24 បានបន្ថែមថា “អ្នកអាចយកទឹកនេះទៅផឹក ឬ ចាក់វាបន្តិចចូលក្នុងអាងងូតទឹក នោះអ្នកនឹងទទួលអារម្មណ៍មួយប្រៀបដូចជាកំពុងងូតទឹកជាមួយតារាយើងផ្ទាល់អីចឹង”

ឥឡូវនេះទឹកអាងដែលតារាស្រីទាំងពីរចូលត្រាំ  ត្រូវបានដាក់លក់លើអនឡាញនៅប្រទេសជប៉ុន ដោយអាចលក់បាន តម្លៃ១សែនយេន (ស្មើនឹង៩០០ដុល្លារ) ក្នុងមួយដប

ក្រោយការដាក់លក់ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមនៅជប៉ុនកំពុងធ្វើការរិះគន់លើទង្វើ និងគំនិតនេះយ៉ាងខ្លាំង។ អ្នកខ្លះបានបញ្ចេញមតិថា “ មានតែមនុស្សល្ងង់ទេដែលទិញទឹកនេះ”

សមាជិកទាំងអស់ក្នុងក្រុម The Banana Monkey
ទឹកត្រាំរបស់តារា J-pop ជប៉ុនដាក់លក់អនឡាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]