អេស្ប៉ាញ៖  ក្រុមបាល់ទាត់ Barcelona បានចាប់ផ្តើមជម្រើស ១១នាក់ដំបូង ក្នុងការប្រកួតពានរង្វាន់ Copa Del Rey ដោយគ្មានវត្តមានកីឡាករប្រធានក្រុម Lionel Messi ឡើយ ពោលគឺកីឡាករសញ្ជាតិអាហ្សង់ទីននេះត្រូវបានគ្រូបង្វឹកលោក Valverde ដាក់ឱ្យនៅក្នុងជម្រើសបម្រុងតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាបែបណាក្តី នៅក្នុងតង់ទី២ កីឡករ Lionel Messi ត្រូវបានលោក Valverde ដាក់ឱ្យចូលលេង នៅនាទី៦៣ ជំនួស Philippe Coutinho។

ការប្រកួតនេះបានបញ្ចប់ទៅក្នុងលទ្ធផល ១-១ ដោយ Lucas Vazquez រកបានមួយគ្រាប់នាំមុខ មុននឹងកីឡាករ Malcom បានតាមស្មើឱ្យ Barcelona វិញនៅនាទី ៥៧។ 

កីឡាករ Lionel Messi របួសកន្លងមក

ក្រោយពីបញ្ចប់ការប្រកួត លោក Valverde ដែលជាគ្រូបង្វឹករបស់ Barcelona បានប្រាប់ឱ្យដឹងថា លោកមិនចង់ដាក់ឱ្យ Messi ចូលលេងក្នុងប្រកួតនេះដោយសារ លោកមិនចង់ប្រថុយ ព្រោះស្ថានភាពរបួសរបស់ Messi មិនទាន់អាចធានាបានទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏លោកប្រាប់ថា Messi មិនមានបញ្ហាធ្ងន់ធ្ងរឡើយ។

ក្លិប Barcelona នឹងត្រូវជួបជាមួយ Real Madrid ម្តងទៀតសម្រាប់ជើងទី២ នៃពានរង្វាន់ Copa Del Rey នៅទឹកដីរបស់ Real Madrid វិញម្តង។ ពាក់ព័ន្ធនឹងរឿងនេះ លោក Valverde បានបញ្ជាក់ថា៖ “ជារឿងធម្មតាទេដែលពួកយើងត្រូវព្យាយាមរកគ្រាប់បាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះលទ្ធផលស្មើនេះគឺជាឱកាស 50/50”៕ 

ការប្រកួត El Clasico យប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]