ភ្នំពេញ៖ អាចនិយាយបានថាគំនិតរបស់ មនុស្សម្នាក់ខុសៗគ្នា ដោយអ្នកខ្លះ ចូលចិត្តបង្ហាញនូវជីវិតឯកជនខ្លាំង មិនថាទៅណា តែងតែបង្ហោះ បង្ហាញជារឿយៗ។ ចំណែកឯ តារាខ្លះ ស្ទើរតែមិនបង្ហាញ ទោះបីជា ពួកគេ នៅទីណា កន្លែងនោះ បែបណា ក៏ពួកគេ មិនឲ្យអ្នកណាដឹងនោះទេ។

ថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញ តារាៗ ដែលប្រើជីវិត Private ខ្លាំង មិនសូវមិនបង្ហាញ ទោះបីជា ពូកគេ ស្ថិតនៅកន្លែងដែលសប្បាយរីករាយប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនខ្វល់ រឿងបង្ហាញឲ្យគេឃើញនោះដែរ។

ការដែរប្រើជីវិតឯកជន មិនមែនមានន័យថា ពួកគេ លាក់បាំងអ្វីនោះទេ គ្រាន់តែជាចរិត និងចំណង់ចំណូលចិត្តរបស់ពួកគេតែប៉ុណ្ណោះ ព្រោះមិនចង់ឲ្យអ្នកណា គិតថា ពួកគេអួត ឬទាមទារយកចំណាប់អារម្មណ៍។

ក្នុងនោះ តារាដែលគេគិតថា ជីវិតPrivate ខ្លាំង មានដូចជា កញ្ញា អ៊ុន អាលីហ្សា កញ្ញា គឹមលាង ដែលតារា២ដួងនេះ អាចនិយាយថា ប្រើជីវិតស្ងប់ស្ងាត់បំផុត ស្ទើរតែធ្វើឲ្យគេគិតថា ពួកគេឈប់លេងហ្វេសប៊ុកក៏ថាបាន៕

សុគាគីមលាង
សុគាគីមលាង
សុគាគីមលាង
សុគាគីមលាង
អាលីហ្សា
អាលីហ្សា
អាលីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគា គីមលាង