ភ្នំពេញ៖ ក្រោយពីមានការចាប់ខ្លួន លោក យិន ហេង ហៅចំប៉ីខ្មៅរួចមក នៅពេលនេះ បុរសដែលជាជនបង្កហេតុខោកក្បាល ចំប៉ីខ្មៅ បានចេញមុខ បកស្រាយថាខ្លួនជាអ្នកធ្វើហើយ។

ក្នុងនោះដែរ ផ្អែកលើវីដេអូដែលធ្វើការ Live ចេញពី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បុរសម្នាក់នោះ បានឲ្យដឹងថា រូបលោកពិតជាបានបង្ករឿងដាក់ លោក យិន ហេង ហៅចំប៉ីខ្មៅ ពិតប្រាកដមែន ក៏ប៉ុន្តែលោកបានខោកចំនួន៦ក្រញ៉រ ហើយបុរសដែលរូបលោក បង្ហោះរូបជាមួយនោះ មិនមែនជាគ្នាដែលចូលរូមបង្កហេតុជាមួយនោះទេ។

នៅពេលនេះគ្រប់គ្នាបានស្គាល់មុខមាត់ពិតបុរសដែលខោកក្បាល ចំប៉ីខ្មៅហើយ ក៏ប៉ុន្តែចំពោះចំណាត់ការបន្ត ពីសមត្ថកិច្ច គេមិនទាន់ដឹងនៅឡើយទេថាទៅជាយ៉ាងណានោះទេ ក្រោយពីស្គាល់មុខបុរសម្នាក់នោះ។

យ៉ាងណាក្តី នៅពេលនេះមានតែរង់ចាំតាមដានបន្តពីក្រុមសមត្ថកិច្ចតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ហេង យីន ហៅ ចំប៉ីខ្មៅ
ហេង យីន ហៅ ចំប៉ីខ្មៅ
ហេង យីន ហៅ ចំប៉ីខ្មៅ
បុរសដែលនិយាយថាខ្លួនជាអ្នកខោកចំប៉ីខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]