ជប៉ុន៖ អ្នកមានគូ និងអ្នកចូលចិត្តក្លិនសូកូឡាអាចទៅទស្សនារមណីយដ្ឋាន Yunessun  មានទីតាំងនៅទីក្រុង Hakone  ដែលនឹងបើកដំណើរការអាងតាំ្រទឹកសូកូឡាក្តៅ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ។

រមណីយដ្ឋាននេះនឹងបើកដំណើរការពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃពីម៉ោង ១រសៀល និងម៉ោង ៣រសៀល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈតទៅ។

មិនដូចអាងត្រាំទឹកក្តៅធម្មតាទេ យើងអាចត្រាំទឹករួមគ្នាបាន ពោលគឺមិនប្រកាន់ភេទស្រី ឬភេទប្រុស  គ្រាន់តែត្រូវមានឈុតហែលទឹកជាការស្រេច។

បើអ្នកមិនចង់ទៅទស្សនាក្នុងអំឡុងពេលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់  អ្នកអាចទៅថ្ងៃផ្សេងក៏បាន ព្រោះអាងត្រាំទឹកពិសេសនេះនឹងបើកចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]