កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យត្រេកអរ ដែលបានប្រកាសចេញនៅលើគេហទំព័រ Twitter ផ្លូវការ របស់កម្មវិធីល្បីឈ្មោះបំផុតមួយ របស់អាមេរិក «Good Morning America » ដោយពួកគេនឹងធ្វើការអញ្ចើញ ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ចូលរួមសម្ភាសន៍កម្សាន្ត និងសម្តែងនៅក្នុងកម្មវិធីរបស់ពួកគេ នៅថ្ងៃទី១២ ខែកុម្ភៈ សប្តាហ៍ក្រោយនេះហើយ។

លើសពីនេះទៅទៀតនោះ ការសម្ភាសន៍ទាំងស្រុងជាមួយនឹងក្រុមចម្រៀង BLACKPINK នាពេលព្រឹកព្រលឹមថ្ងៃអង្គារ សប្តាហ៍ក្រោយនេះផងដែរ ក៏នឹងត្រូវបានធ្វើការចាក់ផ្សាយបន្តផ្ទាល់ នៅលើ Time Square កណ្តាលទីក្រុង New York ចែកជូនដល់មហាជនបានទស្សនាផ្សាយផ្ទាល់នៅទីនោះ និងចែកជូនដល់ប្រជាជនអាមេរិកទាំងមូលបានទស្សនា តាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើ គេហទំព័រ ABC ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកធំបំផុត របស់អាមេរិកផងដែរ។

សេចក្តីប្រកាសរបស់ «Good Morning America »

មិនតែប៉ុណ្ណោះ គ្រាន់តែឮដំណឹងប្រកាសថា BLACKPINK នឹងចូលរួមក្នុងកម្មវិធី «Good Morning America » នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកភ្លាម សំបុត្រចូលរួមទស្សនាផ្ទាល់ក្នុងស្ទូឌីយូទាំងអស់ ក៏ត្រូវបានលក់ដាច់អស់ខ្ទេចគ្មានសល់ ត្រឹមតែរយៈពេលតែ១៥នាទីតែប៉ុណ្ណោះ។

គូសបញ្ជាក់ផងដែរថា នេះគឺជាShow នៅក្នុងសហរដ្ឋអាមេរិក លើកដំបូងបង្អស់ របស់ក្រុម BLACKPINK ហើយក៏អាចចាត់ទុកបានថា គឺជាការចាប់ផ្តើមចេញប្រយុទ្ធជាលើកដំបូង នៅលើទឹកដីសហរដ្ឋអាមរិក របស់ BLACKPINK ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នាពេលឆាប់ៗខាងមុខនេះ ក្រុមស្រីស្រស់ទាំង៤ដួងនេះ ក៏នឹងមានរឿងដែលត្រូវពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាច្រើនទៀតផងដែរ ជាមួយនឹងស្នាដៃថ្មី ហើយគេជឿថា ក្នុងឆ្នាំ២០១៩នេះ BLACKPINK កាន់តែមានភាពល្បីល្បាញសុះសាយ ទូទាំងពិភពលោកផងដែរ៕ 

សំបុត្រលក់អស់គ្មានសល់
សំបុត្រលក់អស់គ្មានសល់
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]