ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅវេលាម៉ោង១០៖៤២នាទីព្រឹក​ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបមេក្លោងជួញដូរថ្នាំញៀន ជនជាតិឡាវម្នាក់ និងដកហូតថ្នាំញៀន បានមួយចំនួនធំ នៅចន្លោះ​បង្គោល​ព្រំដែន​ លេខ៣៦ ភូមិ​ខាំផាន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង​ ខេត្ត​ស្ទឹងត្រែង។​

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ​បានប្រាប់អង្គភាព Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឲ្យកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបរាល់បទល្មើស កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនឈ្មោះ​ ​ងួន​ ឡែ​ អាយុ៤០ឆ្នាំ​ ជួញដូរ​គ្រឿងញៀន​ ប្រភេទ​ថ្នាំគ្រាប់​ មេតំហ្វេតាមីន ​WY ចំនួន​២៧កញ្ចប់​ នៅចន្លោះ​បង្គោល​ព្រំដែន​លេខ36 ក្នុងភូមិ​ខាំផាន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង​ ខេត្ត​ស្ទឹងត្រែង។

បច្ចុប្បន្នមេក្លោងជួញដូរថ្នាំញៀន ជនជាតិឡាវ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕

ប្រភព៖ freshews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]