អារ៉ាប់រួម៖ រូបភាពដែលអ្នកកំពុងតែឃើញនេះ ជារូបភាពថើបគ្នារវាងសម្តេចសង្ឃ Pope Francis និងសម្តេចសង្ឃ Imam Sheikh Ahmed Al Tayeb កំពុងតែល្បីកក្រើកនៅលើបណ្តញសង្គមហ្វេសប៊ុក។

នៅក្នុងកិច្ចប្រជុំអន្តរសាសនានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីពេលថ្មីៗនេះ ដោយមានវត្តមានរបស់មេដឹកនាំសាសនាពីររូបដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធប្រឆាំងនឹងអច្ចន្តនិយម (ភាពជ្រុលនិយម) ដោយមានការឱបគ្នា និងថើបគ្នា កំពុងតែជាប្រធានបទដ៏ក្តៅគកុកសម្រាប់អ្នកលេងហ្វេសប៊ុក។

មានអ្នកលេងហ្វេសប៊ុកជាច្រើនបាន Troll ពួកលោកទាំងពីរនៅលើបណ្តាញសង្គម ដោយបានពោលពាក្យមិនសមរម្យមួយចំនួនថា ពួកលោកដូចជាមនុស្សស្រលាញ់ភេទដូចគ្នាអីចឹង។

យ៉ាងណាមិញ បើពិនិត្យរូបភាពមួយនេះឱ្យបានលម្អិតទៅ គឺគ្រាន់តែជាការថើបថ្ពាល់ប៉ុណ្ណោះ មិនមែនថើបមាត់នោះទេ៕ 

មតិរបស់អ្នកលេងបណ្តាញសង្គម Twitter
មតិរបស់អ្នកលេងបណ្តាញសង្គម Twitter
សម្តេចសង្ឃ Pope Francis ថើបគ្នាជាមួយសម្តេចសង្ឃ Imam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]