ថៃ៖ រឿងដ៏មិនគួរឲ្យជឿមួយបានកើតឡើងលើ បុរសថៃម្នាក់ដែលមានមុខរបរជាកម្មករសំណង់ បានរីកមុខរីកមាត់ ប្រៀបដូចផ្លាស់ប្តូរផ្លូវជីវិតថ្មី បន្ទាប់ពីរូបគាត់ឈ្នះឆ្នោតរង្វាន់ធំ គិតជាទឹកប្រាក់ប្រមាណ ៣៨ម៉ឺនដុល្លារ។ 

យោងតាមការបញ្ជាក់របស់សារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩បានឲ្យដឹងថា លោក Detnarong Tembab មានអាយុ៤០ឆ្នាំ មានមុខរបរជាកម្មករសំណង់ម្នាក់ក្នុងប្រទេសថៃ។

លោក Detnarong Tembab

មុនពេលឈ្នះឆ្នោត លោក Detnarong រស់នៅក្នុងជីវភាពដ៏ក្រលំបាក។ គាត់ត្រូវរស់នៅក្នុងផ្ទះមួយដ៏ចង្អៀតស្ថិតនៅក្នុងខេត្តឡាំប៉ាង ជាមួយបងប្អូន និងសាច់ញាតិជាច្រើននាក់។

ឥឡូវនេះលោក Detnarong បានរីកមុខរីកមាត់ឡើងវិញហើយ ក្រោយឈ្នះឆ្នោតរង្វាន់ធំក្នុងប្រទេសថៃ គិតជាទឹកប្រាក់សរុប ១២លានបាត (៣៨,៣ម៉ឺនដុល្លារ)។ មិនតែប៉ុណ្ណោះ ក្រោយពេលត្រូវឆ្នោត លោក Detnarong ក៏បានសម្តែងទឹកចិត្តកតញ្ញូជូនម្តាយ ដោយគាត់គ្រោងសាងសង់ផ្ទះថ្មីមួយខ្នងជូនអ្នកមានគុណ។

យោងតាមប្រសាសន៍របស់លោក Detnarong ផ្ទាល់បាននិយាយថា “មានយប់មួយ ខ្ញុំបានដេកយល់សប្តិឃើញប្អូនប្រុសពៅខ្ញុំមកប្រាប់ខ្ញុំស្តែងៗពីលេខ ១៣៤។ លុះក្រោកពីដំណេក ខ្ញុំក៏បានដើរទៅទិញឆ្នោតភ្លាមៗនៅផ្សារមួយកន្លែង ក្នុងសង្កាត់ Ngaw។  គ្រានោះខ្ញុំបានឃើញក្រដាសឆ្នោត ២សន្លឹកបញ្ចប់ដោយលេខ ១៣៤ នៅខាងចុងដូចជានៅក្នុងយល់សប្តិបេះបិទ។ មិនទុកយូរខ្ញុំក៏បានទិញវាទាំងពីរយកតែម្តង"។

ឥឡូវនេះលោក Detnarong បានត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីសន្លឹកឆ្នោតមានលេខ (៩៦៧១៣៤) មួយគូនោះ ពិតជាដូចគ្នាបេះបិទនឹងសន្លឹកឆ្នោតរង្វាន់ធំ ដែលប្រកាសឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ៕ 

សន្លឹកឆ្នោត២សន្លឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]