យោងតាមប្រភពព័ត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានឲ្យដឹងថា អ្នកឆ្នៃម៉ូតម្នាក់ ឈ្មោះ Sruli Recht បានបង្កើតនូវចិញ្ចៀនមាស មួយវង់ ដែលមានលក្ខណៈ ចំឡែក ជាទីបំផុត ដែលបានយកសាច់ស្បែករបស់គាត់ រុំជុំវិញចិញ្ចៀននោះ ដោយការរចនានេះ ពិតជាគួរអោយ ខ្លាចផងដែរ។

មានមនុស្សជាច្រើន បានបង្កើតស្នាដៃប្លែកៗ និងចម្លែកៗជាច្រើន ប៉ុន្តែសំរាប់លោក Sruli Recht វិញ គាត់មានលក្ខណៈខុសពីគេ ដោយវះកាត់យកស្បែក មនុស្សស្រស់ៗ ដែលនៅ លើខ្លួនរបស់គាត់ មករចនាអោយចិញ្ចៀនមាស ២៤ ការ៉ាត់ មួយវង់នេះទៅវិញ។ ការរចនារបស់គាត់ បានធ្វើអោយមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់ សំរេចចិត្តធ្វើការវះកាត់ ច្រៀកយកស្បែកប្រវែង ១០មីលីម៉ែត្រ ដោយមានទាំងរោមនៅលើនោះទៀតផង ដើម្បីរុំនៅលើចិញ្ចៀមមួយគ្មានពីររបស់គាត់ គឺចិញ្ចៀន Forget Me Knot

យ៉ាងណាមិញ ស្បែកដែលវះកាត់មកនោះ ត្រូវបានយកទៅប្រឡាក់អំបិល និង សម្លាប់ ជាមុនសិន ទើបយកទៅរុំភ្ជាប់ជាមួយនឹងចិញ្ចៀន ហើយប្រសិនបើមានអ្នកចង់ បានវា អាចទិញបានក្នុងតម្លៃយ៉ាងទាប ៣៥០.០០០ អ៊ឺរ៉ូ ដែលស្មើនឹង ៤៦៥.៨៨៥ ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]