បារាំង៖ កីឡាករសញ្ជាតិប្រេស៊ីល Neymar Jr បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួនកាលពីយប់មិញនេះ ដោយដាក់ឈ្មោះកម្មវិធីខួបកំណើតរបស់ខ្លួនថា “Red Night” មានន័យថារាត្រីពណ៌ក្រហម។ កម្មវិធីដ៏អធិកអធមនេះ រៀបចំឡើងនៅភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា “Pavillon Garbriel” នៅក្នុងទីក្រុងប៉ារីសតែម្តង។

កីឡាករ Neymar Jr
ទីតាំងប្រារព្ធកម្មវិធីខួបកំណើត

ក្នុងកម្មវិធីនេះ គេសង្កេតឃើញមានវត្តមានរបស់កីឡាករល្បីរបស់ PSG មានដូចជា Kylian Mbappe, Edison Cavani, Dani Alves, Thiago Silva និងអ្នកចាំទី Gigi Buffon ព្រមទាំងមានវត្តមានអ្នកចាត់ការក្លិប PSG លោក Thomas Tuchel មកចូលរួមផងដែរ។ នៅក្នុងកម្មវិធីនោះ កីឡាករមានតម្លៃថ្លៃបំផុតលើលោក ក៏បានបង្ហាញនូវកាស Beats By Dr Dre Custom Edition ដែលបានរចនាឡើងយ៉ាងពិសេសសម្រាប់ថ្ងៃកំណើតរបស់គេផ្ទាល់តែម្តង។

តោះ! កុំឱ្យខាតពេលយូរទៅទស្សនារូបភាពកម្មវិធីរបស់ Neymar ទាំងអស់គ្នា៖  

លោក Thomas Tuchel
ឪពុករបស់ Neymar
Gigi Buffon
Kevin Trapp និង Izabel Goulart
កីឡាករ Leandro Paredez និងគូស្នេហ៍
Edison Cavani និងភរិយា
Kylian Mbappe
Angel Di Maria និងគូស្នេហ៍
កាស​ Beat Custom Edition របស់​ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]