ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា ថ្វីត្បិតតែមិនទាន់ចូលច្រៀងនៅក្នុងផលិតកម្មក៏ពិតមែន ប៉ុន្តែបើក្រឡេកទៅមើល ពីប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះវិញ គឺមិនចាញ់តារាចម្រៀងប្រុសស្រីរួមជំនាន់ប៉ុន្មាននោះទេ។

ក្នុងនោះផងដែរ គេតែងសង្កេតឃើញកញ្ញា សុវត្ថិឌី ធារិកា និយមចូលចិត្តច្រៀង​បទមនោសញ្ចេតនាស្នេហា បទបែបកម្សត់ៗបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅផងដែរ នៅក្នុងជីវិតពិតនៃការរស់នៅប្រចាំថ្ងៃ និងបទចម្រៀងបុរាណៗរបស់រៀមច្បង។

ជាក់ស្តែង កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងកញ្ញា សុវត្ថិឌី ធារិកា បានបង្ហោះនូវវីដេអូចម្រៀងមួយ បានបកស្រាយផ្ទាល់នូវបទចម្រៀងមរតកដើម របស់អ្នកនាង ហ៊ឺម ស៊ីវន ដែលមានចំណងជើងថា «ស្រីណាមិនយំ» យ៉ាងពីរោះមែនទែន ស្តាប់ហើយបណ្តែតអារម្មណ៍ដាក់មនោសញ្ចេតនាទៅមានបទចម្រៀងខ្លាំងមែនទែន ។

លើសពីនេះទៅទៀតនោះ មានទស្សនិកជនយ៉ាងច្រើន បានលាន់មាត់សរសើរពីសមត្ថភាព នៃការបកស្រាយចម្រៀងរបស់នាង ដោយស្ដាប់ម្ដងហើយ ចង់ស្ដាប់ម្ដងទៀត៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖ 

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា