ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនខ្មែរដែលជាប់ខ្សែស្រឡាយចិនជាច្រើន បាននាំគ្នារៀបចំម្ហូបអាហារជាច្រើនមុខ ដើម្បីសែនជូនដូនតារបស់ខ្លួន ក្នុងពីធីចូលឆ្នាំប្រពៃណីចិន ក៏ដូចជាអបអរថ្ងៃឆ្នាំថ្មី។

យ៉ាងណាមិញ សម្រាប់ថ្ងៃសែនចូលឆ្នាំចិននោះដែរ គេក៏សង្កេតឃើញថា តារាៗខ្មែរល្បីៗជាច្រើនរូប មិនថាតារាចម្រៀង តារាសម្តែង និងតារាកំប្លែង ពួកគេក៏បានរៀបចំម្ហូបអាហារ ដើម្បីសែនជូនដូនតារបស់ពួកគេផងដែរ។ ក៏ប៉ុន្តែ ខណៈពេលដែល តារាៗជាច្រើនកំពុងតែសប្បាយរីករាយ ក្នុងការបង្ហោះរូបលើបណ្តាញសង្គម បង្ហាញពីការសែនជូនដូនតារបស់ពួកគេ ស្រាប់តែមានតារាកំប្លែងដ៏ល្បីមួយរូប គឺលោក ពាក់ មី ត្រូវបានមហាជនមួយចំនួន ចេញមុខរិះគន់យ៉ាងចាស់ដៃក្រោយរូបលោក បង្ហោះរូបអំពីទិដ្ឋភាពក្នុងផ្ទះសែនដូនតាក្នុងថ្ងៃចូលឆ្នាំចិន។

ក្នុងនោះ ពួកគេបានបោះសម្តីថា រូបលោកកាលនៅក្រជាខ្មែរទេ ប៉ុន្តែនៅពេលដែលក្លាយជាអ្នកមាន បែរជាជាប់ខ្សែស្រឡាយចិនទៅវិញ។ លើសពីនេះ អ្នកមួយចំនួននោះ ថែមទាំងបោះសម្តីឲ្យលោកខ្លាំងៗទៀតថា ជាមនុស្សភ្លេចកំណើតថែមទៀតផង។

យ៉ាងណាក្តី មិនយូរប៉ុន្មាន លោក ពាក់ មី ក៏បានចេញមុខ ឆ្លើយតបទៅអ្នករិះគន់របស់ខ្លួនវិញ ភ្លាមៗថា៖ “ខ្ញុំខ្មែរទេ ខ្ញុំគ្រាន់តែសែនជូនដូនតាខ្ញុំដែលស្លាប់ទៅ ចូលឆ្នាំខ្មែរខ្ញុំក៏ទៅវត្ត កសាងវត្តដែរ មិនបានភ្លេចកំណើត ហើយគ្រាន់តែសែនចឹងសោះចាំបាច់ថាក្រមានអី ខ្ញុំអត់យល់អ្នករិះគន់សោះ”

បន្ថែមពីនេះទៀត លោកក៏បានឆ្លើយតបនៅក្នុង Comment បន្ថែមថា៖ “ខ្ញុំសែនជូនដូនតា សែនឲ្យជំនាងផ្ទះ សែនអោយរានទេវតា សែនកន្លែងចង្ក្រាន សុំសុខសប្បាយ រកស៊ីមានបាន មិនមានបំណងសែនឲ្យចិនឬចង់ចូលសញ្ជាតិចិនភ្លេចសាសនាខ្មែរអីទេ អគុណបងប្អូនដែលយល់ និងគាំទ្រខ្ញុំ”

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាការបញ្ជាក់របស់លោក ពាក់មី សម្រាប់អ្នករិះគន់ ដែលថាលោកជាតារាដែលភ្លេចកំណើត ចង់ធ្វើជាជនជាតិចិនផងដែរ។ ម៉្យាងវិញទៀត បើតាមមតិអ្នក Comment ផ្សេងដែលគាំទ្ររូបលោកបាននិយាយថា គឺគ្មានខុសអ្វីទេដែលសែននៅថ្ងៃនោះ ព្រោះថ្ងៃនោះក៏ត្រូវជាថ្ងៃសិល៍របស់ព្រះពុទ្ធសាសនាដូចគ្នា។

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

ពាក់មី
ពាក់មី និងគ្រួសារ
ពាក់មី និងគ្រួសារ
សាររបស់ ពាក់មី
សាររបស់ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី