ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាកំប្លែងស្រីអ៊ីត កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ តែងតែលេចមុខលេងកំប្លែងនៅលើកញ្ចក់ទូរទស្សន៍ជានិច្ច រីឯមុខជំនួញរកស៊ីរបស់នាងវិញ ក៏កាន់តែកាក់កបគួរឲ្យកត់សម្គាល់។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាស្រីពោរពេញដោយសមត្ថភាពផ្នែកសិល្បៈ រូបនេះ បានធ្វើឲ្យបងប្រុសជាទីស្រលាញ់របស់ខ្លួន ដែលជាអ្នកលេងកំប្លែងទ្រនំរួម នាយក្រូច រំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយបានឃើញប្អូនស្រីមក Surprise នំខេកជូនដល់លោក។

តែអ្វីដែលកាន់តែរំភើបជំនួសនោះគឺ តារាស្រីរូបនេះ បានធ្វើការSurprise ជាមួយនឹងនំខេកមួយដល់មុខបន្ទប់ ទាំងដែលមិនបានពាក់អាវទៀតផង។ ទន្ទឹមនឹងទឹកចិត្តដ៏ល្អមួយនេះ នាងក៏បានបង្ហោះសារដ៏មានអត្ថន័យ ទៅកាន់បងប្រុសយ៉ាងដូច្នោះថា៖

« ថ្ងៃនេះប្អូនស្រីសុំទោស ដែលធ្វើឲ្យបងប្រុសភ្ញាក់ផ្អើលចេញមកអត់អាវទៀតសប្បាយចិត្តណាស់ ទោះវាមិនធំដុំសំរាប់បង តែជាទឹកចិត្តមួយសម្រាប់ប្អូននៅក្នុងថ្ងៃខួបកំណើតរបស់បងរីករាយថ្ងៃខួបកំណើតបងប្រុស ហើយក៏សូមអរគុណទៅដល់បងឧញ្ញ៉ារ៉ូ បងឌីចេប៊ូម ព្រមទាំងបងប្អូនយើងទាំងគ្នាអស់គ្នា ជួយបង្កើតកម្មវិធីរឹតតែសប្បាយ អរគុណ »។ 

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានសរសើរដល់ទឹកចិត្តរបស់នាងគ្រប់គ្នា ដែលទោះរវល់បែបណា ក៏នៅតែមិនភ្លេចថ្ងៃពិសេសមួយនេះរបស់បងប្រុស៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច
ស្រីអ៊ីត Surprise ខួបកំណើតនាយក្រូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត