បរទេស៖ កីឡាករ Emiliano Sala និងអាកាសយានិកលោក David Ibbotsom បានបាត់ខ្លួនជាមួយយន្តហោះធុនតូចមួយគ្រឿង កាលពីជាង២សប្តាហ៍មុន។  ក្រុមអ្នកស្រាវជ្រាវ និងអ្នករុករកបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកយន្តហោះដែលបានបាត់នោះ ព្រមទាំងអ្នករួមដំណើរផងដែរ។

ចំណែករឿងដែលគួរឱ្យចាប់អារម្មណ៍ និងអស់សង្ឃឹមខ្លាំងបំផុត គឺក្រុមអ្នកស្វែងរក បានប្រទះឃើញបំណែករបស់យន្តហោះដែលបានបាត់ ព្រមទាំងសាកសពដែលមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ប៉ុន្តែគេជឿថាជាសាកសពរបស់កីឡាករ Sala។

កាលពីម្សិលមិញ គេសង្កេតឃើញបងស្រីរបស់កីឡាករ Sala  បង្ហោះរូបភាពគួរឱ្យអាណិតមួយសន្លឹក គឺរូបរបស់សត្វឆ្កែរបស់គាត់ឈ្មោះ Nala នៅតែអង្គុយនៅមាត់ទ្វារ រង់ចាំម្ចាស់ដែលទៅបាត់គ្មានថ្ងៃត្រឡប់វិញ។

អ្នកគាំទ្ររបស់ក្លិប Cardiff City

រូបភាពមួយសន្លឹកនេះ បានបង្ហោះអមជាមួយសារដែលសរសេរថា៖ “ Nala (សត្វសុនខ) ក៏កំពុងរង់ចាំអ្នកដែរ) ប្រៀបដូចជាមានអត្ថន័យថា គ្រប់គ្នាកំពុងរង់ចាំឱ្យមានអព្ភូតហេតុអស្ចារ្យណាមួយកើតឡើងដូច្នោះដែរ៕

ការបួងសួងសម្រាប់កីឡាករ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]