ភ្នំពេញ៖ ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និងទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗក៏តែងតែធ្វើការលើកទឹកចិត្តខ្លួនឯងនៅក្នុងឱកាសពិសេសនានា ដែលរួមមានដូចជា ពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។

ជាការកត់សម្គាល់របស់យើងខ្ញុំបានរកឃើញថា ក្រៅពីសម្លៀកបំពាក់ ស្បែកជើង កាបូបលុយម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និងទាន់សម័យដល់ខ្លួនឯងផងដែរ។ ហើយអំឡុងពេលដែលពួកគេជ្រើសរើសកាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីចំណុចពិសេសមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះដូចជា ទំហំ (Ram) នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និងទំនើបពីការទាញយក App ទាំងឡាយ។

ហើយសំណួរជាបន្តថា តើទូរស័ព្ទនោះមានទំហំកាមេរ៉ា និងបច្ចេកវិទ្យាថតរូបបានច្បាស់ និងស្អាតដែរឬទេ ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា? អាចសាកថ្មបានលឿនកម្រិតណា? ជាដើម។

នៅពេលនេះយើងខ្ញុំអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចម្លើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្មត្រឹមតែ ៥ នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល ២ ម៉ោងដោយបច្ចេកវិទ្យា VOOC និងថតរូបបានស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ដោយកាមេរ៉ាមុខទំហំ 25MP និងកាមេរ៉ាក្រោយភ្លោះទំហំ 16MP+2MP ដោយ Ram ទំហំ 6GB ផងដែរ។

ឆ្នាំថ្មី ប្រើទូរស័ព្ទថ្មី ធ្វើឲ្យជីវិតកាន់តែទទួលបាននូវភាពជោគជ័យថ្មី និងស្រស់ស្រាយ។ សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទដៃ ដែលកំពុងមានភាពពេញនិយម ទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

OPPO F9
OPPO F9
OPPO F9

ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]