ចិន៖  ទិដ្ឋភាពបង្ហាញទម្រង់ប្រមូលផ្តុំដ៏ល្អវិចិត្រនៃក្បាច់គុណផ្គុំគ្នាដ៏អស្ចារ្យពីសំណាក់សិស្សសៅលីងជាងពីរម៉ឺននាក់ បានទទួលការកោតសរសើរពីសំណាក់មហាជនជាច្រើនពាន់លាននាក់ ដែលបានទស្សនាតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសចិន អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។ ពួកគេភាគច្រើនមានវ័យជំទង់មកពីសាលាក្បាច់គុនសៅលីងប្រចាំខេត្តហឺណាន។ នេះបើយោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩។

នៅថ្ងៃសម្តែងសិស្សសៅលីងបានបង្ហាញក្បាច់គុនបុរាណចិន និងទេព្យកោសល្យដ៏ប៉ុនប្រសព្វផ្សេងទៀត ដែលពួកគេហាត់ហ្វឹកកន្លងមក។ ពួកគេចំណាយពេលត្រឹម ប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីប្រមូលផ្គុំ និងបំបែកហ្វូង។ ពួកគេថែមទាំងអាចរត់ប្រដេញគ្នាធ្វើជាអក្សរជូនពរ និងប្តូរជារូបទង់ជាតិចិនវិញបានយ៉ាងងាយ។

គួរឱ្យដឹងថា ការប្រារព្ធពិធីបុណ្យសម្បែងសិល្បៈក្បាច់គុណ និងសិល្យៈប្រពៃណីរបស់ជនជាតិចិន តែងត្រូវបានដាក់បង្ហាញឲ្យមហាជនទស្សនាជារៀងរាល់ឆ្នាំតាមកញ្ចក់ទូរទស្សន៍ និងអាចចូលមើលការសម្តែងដោយផ្ទាល់ផងដែរ៕

មានវីដេអូនៅខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]