ភ្នំពេញ៖ កាលពីចូលឆ្នាំសកល ២០១៩ ថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើឲ្យសង្គមអ្នកប្រើអ៊ែប (App) កក្រើកម្តងហើយ គឺការបញ្ចូលលុយទូរស័ព្ទអត់អស់លុយតាមកម្មវិធីទ្រូម៉ាន់នី ឬភាសាយុវវ័យហៅថា ទ្រូម៉ាន់នីអ៊ែបនេះឯង។ តើការផ្តល់ជូនពិសេសថ្មីមួយទៀតនេះជាអ្វីទៅ?

ទ្រូម៉ាន់នី App

បើយោងតាមសម្តីរបស់លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើបប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកមិញនេះថា៖ 

«យើងមិនអាចប្រាប់លម្អិតបានទេថា កាដូនោះជាអ្វី តែអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននោះគឺសម្រាប់អតិថិជនទ្រូម៉ាន់នីទាំងអស់។ កាដូថ្មីដែលជាការផ្តល់ជូនក្នុងពេលឆាប់ៗនេះ គឺមានឈ្មោះថា ថង់លាភ ដូចដែលបានបង្ហាញក្នុងវីដេអូ»។ 
លោក ឈន់ សកល

មួយរយៈកាលថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានធ្វើឲ្យកក្រើកជាមួយការផ្តល់ជូនជាបន្តបន្ទាប់ ដែលធ្វើឲ្យស្រទាប់យុវវ័យជាច្រើននាំគ្នាទាញយកកម្មវិធីទ្រូម៉ាន់នីដាក់ក្នុងទូរស័ព្ទដៃស្ទើគ្រប់គ្នា តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើកម្មវធីដូចជា បញ្ចូលលុយទូរស័ព្ទ ផ្ញើលុយឥតគិតថ្លៃ បញ្ចុះតម្លៃលើការញ៉ាំអាហារ ទិញទំនិញ ចាក់សាំងជាដើម ជាពិសេសទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរជាមួយការបញ្ចុះតម្លៃ និងមានតែមួយគត់នៅកម្ពុជា។ សូម្បីតែក្រុមការងារអ្នកសារព័ត៌មានរបស់យើងក៏ប្រើកម្មវិធីទ្រូម៉ាន់នីសឹងគ្រប់គ្នាដែរ។

សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីទ្រូម៉ាន់នី សូមចុច https://goo.gl/skFKGa ដើម្បីទាញយកកម្មវិធី ហើយរង់ចាំទទួលការផ្តល់ជូនពិសេសៗទាំងអស់គ្នា។ ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក https://www.facebook.com/TrueMoneyCambodia/

ទ្រូម៉ាន់នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]