ភ្នំពេញ៖ តារាសម្តែងស្រីមុខស្រស់កញ្ញា Taew Nataphorn ដែលអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់នាងហើយតាមរយៈរឿង «ព្រះម៉ែនាគី» ដែលនាងគឺជាតួឯកស្រីនៅក្នុងរឿងនេះ។ ដោយឡែកតាមរយៈរឿងភាគថៃថ្មីមួយទៀត ដែលនាងបានសម្តែងជាតួឯកដែរនោះគឺរឿង «ល្បែងស្នេហា»«Game Sanaeha» រឿងមួយនេះទាំងចរិត និងសាច់រឿងហាក់ប្លែកខ្លាំងពីរឿងមុនៗដែលនាងធ្លាប់បានសម្តែង ដោយត្រូវតម្រូវឱ្យនាងដើរតួជាស្រីកាចឆ្នាស រឹងមាំ និងថែមទាំងមានចំណេះដឹងខ្ពស់ រៀនចប់មកពីក្រៅប្រទេសផងដែរ។

រឿង «ល្បែងស្នេហា»

មិនត្រឹមតែប៉ុណ្ណោះទេ រឿងខាងលើនេះក៏បានបង្កប់នូវអត្ថន័យអប់រំច្រើនពាក់ព័ន្ធទៅនឹងការថែរក្សា និងការពារបរិស្ថានជាដើម។ «ល្បែងស្នេហា» តម្រូវឱ្យកញ្ញា Taew សម្តែងជាតួឈ្មោះ (Chanouk) ចាប់ដៃគូជាមួយនឹងលោក James Jirayu សម្តែងជាតួឈ្មោះ (Lakkhanai) រស់នៅស្នាក់អាស្រ័យនៅក្នុងគ្រួសាររបស់ Chanouk និងទទួលបានការបណ្តុះបណ្តាលរៀនសូត្រ និងត្រូវបានលោក Thawat ដែលជាឪពុករបស់ Chanouk លើកឱ្យធ្វើជាអ្នកគ្រប់គ្រប់នៅក្រុមហ៊ុន ទើប Chanouk មានចិត្តច្រណែននិងខឹងយ៉ាងខ្លាំង ព្រោះនាងមិនចូលចិត្ត Lakkhanai ស្រាប់។ មានពេលមួយ Lakkhanai ព្រមជួយដោះស្រាយរឿងធំមួយឱ្យ Chanouk ដោយត្រូវរៀបការជាមួយគ្នាដើម្បីកែបញ្ហាដែលកើតមានឡើងចំពោះ Chanouk។ តើមានរឿងអ្វីកើតឡើងបានជា Lakkhanai ព្រមជួយ Chanouk ដោយការរៀបការបែបនេះ? 
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ល្បែងស្នេហា» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៦:០០ ល្ងាច រៀងរាល់ថ្ងៃចន្ទ-សុក្រ ហើយក៏នឹងត្រូវចាក់ផ្សាយឡើងវិញរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១០:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន៕

រឿង «ល្បែងស្នេហា»
រឿង «ល្បែងស្នេហា»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]