ចិន៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិននេះ  ជនជាតិចិនរាប់ពាន់លាននាក់បានចាប់ផ្តើមធ្វើដំណើរកម្សាន្តចេញទៅខេត្តនានា ក្នុងគោលបំណងទៅសួរសុខទុក្ខបងប្អូន និងម្តាយឪពុកនៅឯស្រុកកំណើត ចាប់ពីថ្ងៃទី ២១ ខែ មករា រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៩ ។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Shanghaiist ចេញផ្សាយ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៩

ការកកស្ទះចរាចរណ៍នៅឆ្នាំនេះហាក់ដូចជារឹតតែខ្លាំងជាងឆ្នាំមុន។ ទិដ្ឋភាពពីលើអាកាសថតដោយដ្រូន បង្ហាញការកកស្ទះចរាចរណ៍យានជំនិះផ្សេងៗប្រវែងជិត ៥គីឡូម៉ែត្រ នៅលើដងផ្លូវហាយវេមួយកន្លែងស្ថិតក្នុងខេត្តក្វាងទុង អំឡុងពិធីបុណ្យចូលឆ្នាំចិននេះ។

ប្រៀបធៀបជាមួយឆ្នាំមុនអត្រាមនុស្សចាកចេញពីទីក្រុងហាក់ដូចជាមានភាគរយកើនឡើងប្រមាណ ០,៦ភាគរយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។ យោងតាមទិន្នន័យចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ប្រទេសចិនបានឱ្យដឹងថា ប្រជាជានចិន ២,៤៦ពាន់លាននាក់បានជ្រើសរើសយកការធ្វើដំណើរតាមផ្លូវគោក, ៤១៣លាននាក់ធ្វើដំណើរតាមរថភ្លើង, ៧៣លាននាក់តាមយន្តហោះ និង៤៣លាននាក់ទៀតធ្វើដំណើរតាមនាវាផ្លូវទឹក៕

មានវីដេអូនៅខាងក្រោម៖ 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]