ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ហ៊ានប្រថុយជីវិតជួយសង្រ្គោះសត្វពស់វែកមួយក្បាលដែលកំពុងជាប់ខ្លួនក្នុងអណ្តូងទឹក។ ហេតុការណ៍នេះកើតឡើងក្នុងខេត្ត Uduip នៃប្រទេសឥណ្ឌា។

យោងតាមវីដេអូឃ្លីបមួយចុះផ្សាយដោយសារព័ត៌មាន Dailymail  នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា Shanil ជាវីរបុរសដើមទ្រូង៥ហាត់ ហ៊ានប្រថុយជីវិតសង្គ្រោះសត្វពស់វែក។ លោក Shanil បានចុះទៅជួយសង្គ្រោះសត្វពស់ឈ្មោលមួយក្បាលមានប្រវែងដល់ទៅ ១៨២ សង់ទីម៉ែត្រ

លោក Shanil កំពុងចុះទៅចាប់ពស់
លោក Shanil កំពុងចុះទៅចាប់ពស់

លោក Shanil បានយកខ្សែពួរចងជាប់នឹងចង្កេះ បន្ទាប់មកឲ្យអ្នកភូមិសម្រូតខ្សែពួរ ទម្លាក់គាត់ចូលក្នុងអណ្តូងបន្តិចម្តងៗ។ ពេលលោក Shanil ឃើញសត្វពស់ភ្លាម លោកបានយកទំពក់ដែកមួយទៅកាយវាទម្លាក់ទឹកអណ្តូងសិន។

បន្ទាប់ពីកាយទម្លាក់ហើយ លោក Shanil បានព្យាយាមយកទំពក់ទៅថ្ពក់វាឡើងមកវិញដល់ទៅពីរលើកតែមិនបានសម្រេច  ថែមទាំងវិះនឹងត្រូវពស់នោះចឹកទៀត។ លោក Shanil បានសាកល្បងលើកយកបន្ទះឈើទៅថ្ពក់វាឡើងជាលើកទី៣ ទើបទទួលបានជោគជ័យ។

លុះថ្ពក់មកដល់មាត់អណ្តូងទៅហើយ ពស់វែកក៏បានព្យាយាមគេចខ្លួនម្តងទៀត ដោយវារចូលក្នុងរូងដីតូចមួយ។ ប៉ុន្តែលោក Sanil នៅតែអាចចាប់បានដោយទាញកន្ទុយរបស់វា  រួចចាប់ដាក់ចូលក្នុងថង់ខ្មៅមួយ។

បន្ទាប់ពីហេតុការណ៍នេះ អ្នកភូមិជាប់របងបានសម្តែងការអរគុណដល់លោក Shanil ជាខ្លាំង ព្រោះពួកគេត្រូវការប្រើប្រាស់អណ្តូងនេះជារៀងរាល់ថ្ងៃ ហើយក៏ជាកម្មសិទ្ធិរួមដែរ៕

មានវីដេអូនៅខាងក្រោម៖

លោក Shanil កំពុងចុះទៅចាប់ពស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]