យោងតាមប្រភពព័ត៌មានពីគេហទំព័រ ប្រទេសចិន បានឲ្យដឹងថា មានហេតុការណ៍អាក្រក់មួយ បាន កើតឡើងនៅក្នុងសួនសត្វមួយកន្លែង ក្នុងទីក្រុង Shaoguan ប្រទេសចិន ដោយសារតែមានបុរសម្នាក់ ឈ្មោះLi អាយុ ២៧ឆ្នាំ បានវាយប្រហារដោយខាំសម្លាប់ ទៅលើសត្វ អូទ្រីស មួយក្បាល នៅចំពោះមុខមនុស្ស ជាច្រើនដែលនៅទីនោះ។

បន្ទាប់ពីប៉ូលីសទៅដល់ សត្វអូទ្រីសនោះបាន ងាប់បាត់ទៅហើយ ចំណែកបុរស ដែលបានខាំ សម្លាប់នោះវិញ ខ្លួនប្រាណប្រលាក់សុទ្ធតែឈាម និងបានយកសាកសព របស់សត្វអូទ្រីស ធ្វើជាខ្នើយកើយ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ទោះជាយ៉ាងណា  គាត់បែរជាមានការរំភើបចិត្តទៅវិញ នៅពេលដែលបានឃើញ ប៉ូលីសទៅដល់ ព្រមទាំងបានយកដៃ ធ្វើសញ្ញាបាញ់កាំភ្លើងដាក់ប៉ូលីស ថែមទៀតផង។

យ៉ាងណាមិញ មានសំបុត្រមួយច្បាប់ ត្រូវបានរកឃើញនៅក្នុងហោប៉ាវរបស់គាត់ ដោយរៀបរាប់ផ្តាំផ្ញើរដល់ឪពុកម្តាយរបស់គាត់ អោយរស់នៅអោយបានសុខ ហើយមិនចាំបាច់ព្រួយបារម្ភពីគាត់ទៀតឡើយ។ គាត់ក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ភ្លាមៗផងដែរ ព្រោះនៅលើខ្លួនរបស់គាត់មានរងរបួស ហើយក៏មិនទាន់ដឹងថា គាត់ធ្វើបែបនេះ ក្នុងគោលបំណងធ្វើអត្តឃាត ឬក៏យ៉ាងណានោះទេ ដែលគាត់ចូលទៅកន្លែងរបស់សត្វអូទ្រីស យ៉ាងដូច្នេះ ដោយខាងប៉ូលីសកំពុងធ្វើការស៊ើបអង្កេត។

សូមទស្សនានូវវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]