ភ្នំពេញ៖ កាលពីម្សិលមិញនេះ វីជេដ៏មានប្រជាប្រិយភាពលោក វី យ៉ារ៉ូ បានជួបទុក្ខធំ ដោយម្តាយមីងបង្កើតរបស់ខ្លួន បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ ផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់លោក បានបង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីភាពសោកសៅជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសារដ៏ក្រៀមក្រំថា៖ “ឆ្នាំមុនខែកុម្ភៈនេះ ខ្ញុំបានបាត់បង់លោកយាយតែម្នាក់គត់របស់ខ្ញុំ ឯចំណែកឆ្នាំនេះក្នុងខែតែមួយ មីងបង្កើតរបស់ខ្ញុំក៏ត្រូវចាកចោលខ្ញុំទៀត។ គ្រប់គ្នានិយាយថា ខែនេះគឺជាខែនៃក្តីស្រលាញ់ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាគឺជាខែនៃការត្រូវបាត់បង់ ហើយខែនេះក៏ជាខែកំណើតរបស់ខ្ញុំដែរ។ វាពិតជាឈឺចាប់ណាស់ ខ្ញុំស្អប់អារម្មណ៍នៃការបាត់សមាជិកគ្រួសារខ្លាំងណាស់”

ទោះជាយ៉ាងណាក្តី នេះគឺជាសារដ៏សោកសៅមួយរបស់លោក យ៉ារ៉ូ ព្រោះមិននឹកស្មានថា ឆ្នាំមុននិងឆ្នាំនេះក្នុងខែតែមួយ លោកត្រូវបានបង់មនុស្សជាទីស្រលាញ់ពីរនាក់បែបនេះសោះ។ ម៉្យាងវិញទៀត សម្រាប់មហាជន បានសម្តែងអារម្មណ៍ក្រៀមក្រំ និងផ្តល់មតិជាច្រើនដើម្បីជួយរំលែកទុក្ខរូបលោកផងដែរ៕ 

យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
ពិធីបុណ្យសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ