ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាកំប្លែង ពាក់​មី ហាក់ដូចជា ឡើងកូដខ្លាំង នៅក្នុងវិស័យសិល្បៈ។ ជាពិសេស ខាងកាត់សក់ តាមបណ្តារោងការ ក៏រូបលោក មានភាពមមាញឹក មិនធំម្មតាដែរ។

ដោយសារតែបែបនេះហើយ បានធ្វើឲ្យ តារាប្រុសរូបនេះ អាចរកប្រាក់ចំណូលចូលផ្ទះ បានច្រើន គូួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោក ក៏បានធ្វើផ្ទះ ជូនឪពុកម្តាយ លោកផងដែរ នៅឯស្វាយរៀង ដែលរចនា ជាខ្មែរសុទ្ធសាធ ហើយការចំណាយក៏ អស់ច្រើនរាប់ម៉ឺនដុល្លារដែរ។

ជាមួយគ្នានោះដែរ ប្រិយមិត្តប្រហែលជាមិនសូវបានឃើញ នូវរូបថតផ្ទះទាំងស្រុងរបស់ លោកពាក់មី ប៉ុន្មានទេ ថាស្រស់ស្អាតកម្រិតណា។ ដោយកាលពីថ្មីៗនេះ ពាក់មី បានបង្ហាញនូវ ម៉ូតផ្ទះទាំងមូល ពីខាងលើ ដែលមើលទៅ ពិតជាឡូយខ្លាំងណាស់ ដូចជាផ្ទះគំនូរយ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ លោក ពាក់មី មិនទាន់បានឡើងផ្ទះ យកសិរីសួស្តី នោះទេ រង់ចាំឪពុកលោក ជាសះស្បើយពីជំងឺសិន៕

លោក ពាក់មី
លោក ពាក់មី
ផ្ទះពាក់មី
ផ្ទះពាក់មី ថតពីលើ
ផ្ទះពាក់មី ថតពីលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី