អង់គ្លេស៖ កីឡាករ Marcus Rashford បានបង្ហាញទម្រង់លេងយ៉ាងល្អចាប់តាំងពីលោក Ole Solskjaer បានចូលមកដឹកនាំក្រុម Manchester United។ ជាក់ស្តែងកីឡាករវ័យ ២១ឆ្នាំរូបនេះទើបបង្ហាញខ្លួនជាលើកទី ១០០ សម្រាប់ Man UTD ក្នុងការប្រកួតទល់នឹង Leicester City កាលពីយប់មិញនេះ។ មិនត្រឹមតែប៉ុណ្ណោះ Marcus Rashford បានរកគ្រាប់បាល់មួយគ្រាប់ដ៏សំខាន់សម្រាប់ Man UTD ដែលជាការបញ្ជូនយ៉ាងល្អពី Paul Pogba។ គ្រាប់បាល់ ១-០ កាលពីយប់មិញ បានផ្តល់ ៣ពិន្ទុយ៉ាងសំខាន់សម្រាប់ Man UTD ដើម្បីរំកិលខ្លួនមកកាន់ចំណាត់ថ្នាក់លេខ ៥ ក្រោយពី Arsenal ចាញ់ Man City ៣-១។

កីឡាកររបស់ Manchester United

គ្រាប់បាល់ ១គ្រាប់ទល់នឹងកញ្ជ្រោងខៀវ Leicester បានធ្វើឱ្យ Marcus Rashford បំបែកកំណត់ត្រាធំមួយរបស់ Ronaldo គឺកំណត់ត្រាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងការបង្ហាញខ្លួន១០០ប្រកួតនៅក្លិប Manchester United។ Rashford រកគ្រាប់បាល់បាន ២៦គ្រាប់ច្រើនជាង Ryan Giggs រកបាន ២៥គ្រាប់, Rooney ២៤គ្រាប់ និង Ronaldo រកបាន ១៩គ្រាប់ពីការបង្ហាញខ្លួន ១០០ប្រកួតដូចគ្នាឱ្យ Manchester United។

ក្រៅពីកំណត់ត្រាខាងលើនេះ Marcus Rashford ក៏បានក្លាយជាកីឡាករវ័យក្មេងជាងគេលំដាប់ទី ២ សម្រាប់ការបង្ហាញខ្លួននៅក្របខណ្ឌ Premier League បាន ១០០ប្រកួតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]