(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី បានប្រាប់ថា នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជនជាតិចិនចំនួន១៧នាក់ និងជនជាតិថៃចំនួន២នាក់ ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ដោយសារប្រើប្រាស់គ្រឿងញៀន។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តន៍នីតិវិធី បានសហការជាមួយនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនបរទេស ចំនួន១៩នាក់ ស្រី០២នាក់ ចេញពីប្រទេសកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនបរទេសទាំងនោះរួមមាន៖ ជនជាតិចិនចំនួន ១៧នាក់ (ប្រុស) បណ្ដេញតាមជើងហោះហើរលេខ CZ 6060 និង LQ 908 ឆ្ពោះទៅក្រុងគ័រចូវ ខេត្តគ័រទុង ប្រទេសចិន និងជនជាតិថៃចំនួន ០២នាក់ (ស្រី) បណ្ដេញតាមជើងហោះហើរលេខ PG 2583 ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ។

បើតាមឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ជនបរទេសខាងលើ នាយកដ្ឋានបានទទួលពីមន្ទីប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]