បរទេស៖ ពាក្យចាស់ពោលថា ឆាកជីវិតមនុស្សយើងខ្លីណាស់ ហើយមានរឿងជាច្រើនកើតឡើងជាយថាហេតុ។ ថ្ងៃនេះយើងរស់រានមានជីវិត មិនប្រាកដថាថ្ងៃស្អែកយើងមិនអីនោះទេ។ ដូច្នេះថ្ងៃនេះយើងចង់ចែករំលែករឿងពិតរបស់បុរសម្នាក់ ដែលលោកធ្លាក់ពីលើកាំជណ្តើរ ហើយត្រូវស្លាប់មួយចំហៀងខ្លួន តែសន្យាថានឹងត្រូវក្រោកឈរឱ្យបាន ដើម្បីចូលរួមពិធីមង្គលការកូនស្រី។ រឿងរ៉ាវនេះកំពុងធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែក ហៀរសំបោរដោយមិនដឹងខ្លួន។

លោក Andy McCue ជាឪពុក និងជាមេធាវីម្នាក់ដែលបានជួបឧប្បត្តិហេតុធ្លាក់ពីលើកាំជណ្តើរកាលពីខែកក្កដា ឆ្នាំ២០១៨ បណ្តាលឱ្យលោកត្រូវស្លាប់មួយចំហៀងខ្លួន មិនអាចកម្រើកដៃជើងបាន។ គ្រូពេទ្យបានបញ្ជាក់ថា ពួកគេមិនប្រាកដថាលោក Andy អាចដើរបានម្តងទៀតទេ ប៉ុន្តែលោកនៅតែមានការតាំងចិត្តថានឹងដើរឱ្យទាល់តែបាននៅក្នុងឆ្នាំ ២០១៩  ដែលជាពេលដែលកូនស្រីរបស់លោកឈ្មោះ Mary ត្រូវរៀបការ។

តាមរយៈការព្យាបាលដោយចលនា លោក Andy បានជាសះស្បើយបន្តិចម្តងៗ ដោយដំបូងលោកអាចចាប់ផ្តើមកម្រើកដៃរបស់លោកបាន បន្ទាប់មកក៏អាចដើរបានបន្តិចម្តងៗដោយមានឧបករណ៍ជំនួយ។ ប៉ុន្តែលោកមានការតាំងចិត្តថា លោកចង់ដើរបានដោយខ្លួនឯង (ដោយគ្មានឧបករណ៍ជំនួយ)។

លោក Andy

ក្រោយមកនៅឆ្នាំ ២០១៩ ថ្មីៗនេះ លោកពិតជាសម្រេចក្តីស្រមៃរបស់លោកបានសម្រេចពិតមែន និងអាចចូលរួមពិធីមង្គលការកូនស្រី ដោយការដើរជាមួយនាងបាន។ លោក Andy មិនត្រឹមអាចដើរបានប៉ុណ្ណោះទេ ថែមទាំងអាចរាំបានទៀតផង។

បន្ថែមពីនេះលោកព្រមទាំងកូនស្រីរាំយ៉ាងសប្បាយរីករាយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដែលលោកមិនរំពឹងទុកថា លោកអាចធ្វើបាននោះទេ។

លោក Andy មានការតាំងចិត្តខ្ពស់ថានឹងចូលរួមពិធីរៀបមង្គលការកូនស្រីឱ្យបាន ហើយលោកពិតជាធ្វើវាបានពិតមែន។ នេះសបញ្ជាក់ឱ្យយើងឃើញថា សេចក្តីស្រលាញ់  ការតាំងចិត្តគឺពិតជាអាចតស៊ូយកឈ្នះភាពលំបាកបានមែន។ 

លោក Andy និងកូនស្រី

យ៉ាងណាមិញ មនុស្សជាច្រើនបានចែករំលែករឿងរ៉ាវនេះនៅលើបណ្តាញសង្គម ដោយមានអ្នកខ្លះបញ្ចេញមតិថា លោកជាឪពុកដ៏ល្អពិតមែន អ្នកខ្លះទៀតស្រក់ទឹកភ្នែក  ជូនពរលោក និងកូនស្រីឱ្យមានសុខភាពល្អ  មានសុភមង្គលនៅក្នុងគ្រួសារផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]