បរទេស៖ ឪពុករបស់កីឡាករ Emiliano Sala បានបង្ហើបឱ្យដឹងពីអារម្មណ៍ដ៏ក្រៀមក្រំ និងក្តុកក្តួលបំផុតក្រោយពីដឹងថាយន្តហោះដែលកូនប្រុសរបស់លោកធ្វើដំណើរបានបាត់ដាន ក្រោយមកត្រូវបានស្វែងរកឃើញនៅឯបាតសមុទ្រ។

លោក Horacio Sala ដែលជាឪពុករបស់កីឡាករ Sala បានរៀបរាប់ទាំងទឹកភ្នែក និងអារម្មណ៍ក្តុកក្តួលប្រាប់ទៅកាន់ទូរទស្សន៍ Cronica របស់អាហ្សង់ទីនថា៖ “ខ្ញុំមិនជឿថាវាកើតឡើងឡើយ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ ហើយខ្ញុំគិតថានេះគ្រាន់តែជាសុបិនដ៏អាក្រក់មួយសម្រាប់ខ្ញុំតែប៉ុណ្ណោះ”។ 

បុរសចំណាស់ខាងលើបានបន្តទៀតថា៖ “ខ្ញុំបានព្យាយាមទាក់ទងជាមួយពួកគេ (ក្រុមអ្នករុករក) ជារៀងរាល់ថ្ងៃ ប៉ុន្តែក្រោយពីខ្ញុំគ្មាន Whatsapp វាពិតជាពិបាកណាស់ក្នុងការទាក់ទងគ្នាទៅវិញទៅមក។ ពួកគេបានត្រឹមផ្តល់ដំណឹងថា ច្រើនថ្ងៃកន្លងមកហើយនៅតែគ្មានតម្រុយពីកូនប្រុសខ្ញុំ ឬពីយន្តហោះនោះឡើយ”។

ប៉ាណូបួងសួងសម្រាប់កីឡាករ Sala

ចំណែកលោក David Mearns ដែលជាក្រុមការងារស្វែងរកយន្តហោះបានប្រាប់ឱ្យដឹងថា ក្រុមការងាររបស់លោកបានស្វែងរកឃើញទីកន្លែងដែលយន្តហោះនោះបានធ្លាក់ហើយ។ ក្រុមការងារក៏បានផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារជនរងគ្រោះរួចរាល់ដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការស្វែងរកយន្តហោះដែលបានបាត់នេះត្រូវបានអំពាវនាវឱ្យបន្ត ដោយមានកីឡាករបាល់ទាត់ល្បីៗជាច្រើន រួមនឹងអ្នកគាំទ្របានបរិច្ចាគជាទឹកប្រាក់សរុបជាង ៣២៥,០០០ផោន ដើម្បីទ្រទ្រង់ដំណើរការរុករកនេះ៕ 

កីឡាករ Sala និងឳពុក
កីឡាករ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]