ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំនេះ គឺជាថ្ងៃសែនចូលឆ្នាំប្រពៃណីចិន ដែលមានមនុស្សជាច្រើន ស្ទើរតែទូទាំងពិភពលោក ដែលមានជាប់ខ្សែស្រឡាយចិន គឺពួកគេសុទ្ធសឹងតែបានប្រារព្ធធ្វើពិធីសែននេះ នៅគេហដ្ឋារបស់ពួកគេជានិច្ច មិនតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាថ្ងៃដែលសាច់ញាតិនិងក្រុមគ្រួសារទាំងអស់ បានមកជួបជុំគ្នារីករាយអបអរ ក្នុងថ្ងៃសែនចូលឆ្នាំចិនផងដែរ។

ដោយឡែក ងាកមកចាប់អារម្មណ៍ពីថ្ងៃសែនរបស់ តារាចម្រៀងប្រុសសម្លេងក្រអួនក្រអៅ លោក ដួង វីរៈសិទ្ធ ឯនេះវិញ អាចនិយាយបានថា រៀងកម្សត់ក្តុកក្តួលបន្តិច ដោយសារតែលោកមិនបានជួបជុំគ្រួសារ ដូចជាគេឡើយ។ 

នេះបើយោងតាមការបង្ហោះរបស់ តារាប្រុសរូបនេះ បានសរសេរថា៖ «រីករាយក្នុងទិវាចូលឆ្នាំប្រពៃណីចិន....លោកពុកនិងខ្ញុំខ្មែរ..តែខ្ញុំក៏មានម្ហូបអាហារសម្រាប់លោកពុកដែរ.......។»ថែមទាំងមានអមមកជាមួយនឹង រូបមួយសន្លឹកជាមួយប្អូនប្រុស រៀបចំម្ហូបអាហារមួយចំនួន សែនឧទ្ទិសនៅចំពោះមុខរូបថតលោកឪពុកដែលបានចែកឋានទៅថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបថត ក៏ដូចជាសារ ដែលតារាប្រុសរូបនេះបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទស្សនិកជនជាច្រើន មានភាពក្តុកក្តួលរំជួលចិត្ត ចំពោះលោកជាខ្លាំង៕ 

ដួង វីរៈសិទ្ធ និងប្អូនប្រុស សែនជូនលោកឪពុក
ដួង វីរៈសិទ្ធ និងប្អូនប្រុស
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ