រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ចាប់​ឃាត់ខ្លួន ក្រោយ​​ពី​គេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ា​កនិច​មួយ​គ្រឿង ពេល​បាន​ហើយ​យក​ទៅ​ស​ង្ងំ​ដេក​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់ ហើយ​ត្រូវ​ម្ចាស់​ឆែក​មើល​តាម​ប្រព័ន្ធ GPS អ​ង្អុ​ល​បង្ហាញ​បញ្ជាក់​ប្រាប់​ទីតាំង​យ៉ាង​ច្បាស់​លាស់ និង​ប្តឹង​កម្លាំង​សមត្ថកិច្ច​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​នោះ ។

ករណី​ចាប់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែ កម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​ឆ្នេរ​លាភ​» ទីតាំង​លេខ​២៥ ផ្លូវ​លេខ​៤៩៣២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​ចាប់ខ្លួន​នោះ​ឈ្មោះ ផុ​ន បូ​រ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ស្រី​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លាស់ គឹ​ម​សាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

នគរបាល​បាន​ប្រាប់​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក Nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១DC-៣៣៧៦ មួយ​គ្រឿង​នៅ​ក្រោយ​ផ្ទះ ដោយ​ចាក់សោ​.​ក​ទុក​យ៉ាង​ត្រឹមត្រូវ រួច​ក៏​ចូល​ទៅ​ដេក​ខាងក្នុង​បាត់​ទៅ​។ លុះ​ពេល​ភ្ញាក់​ពី​ដំណេក​ឡើង ជន​រង​គ្រោះ​ក៏​ចេញ មក​ក្រៅ​រក​ម៉ូតូ​បំណង​ទៅ​ផ្សារ​រក​ទិញ​ញ​ផ្កា​មក​ទុក​សែន តែ​បាត់​មិនឃើញ​ក៏​ឆែក​មើល​តាម​ប្រព័ន្ធ GPS ក៏​បាន​បង្ហាញ​បញ្ជាក់​ប្រាប់​ថា «​ម៉ូតូ​របស់​ខ្លួន​កំពុង​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ឆ្នេរ​លាភ​»​ខាងលើ​។

ប្រភព​ដដែល​បញ្ជាក់​ថា ភ្លាម​នោះ​បុរស​ជា​ម្ចាស់​ក៏​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ឱ្យ​ជួយ​ធ្វើ​អន្តរា​គមន៍​ចុះ​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក nex មួយ​គ្រឿង​នេះ​ស្ថិត​នៅ​ក្នុង​បន្ទប់​លេខ​៣ ដែល​ជនសង្ស័យ​ប​លួច​យក​មក​លាក់​ទុក និង​ស​ង្ងំ​ដេក​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​មែន​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ GPS នេះ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ បុរស​ជា​ម្ចាស់​វិញ​ផង​ដែរ ចំណែកឯជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ខាងលើ បាន​នាំ​ខ្លួន​មក​កាន់​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ដើម្បី​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]