ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាពហុជំនាញអ្នកនាងខាត់ សុឃីម ហាក់ដូចជាមានហាងឆេងខ្ពស់ នៅក្នុងការងារសិល្បៈ ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យកាន់តែច្រើនយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះបើនិយាយពីរឿងរកស៊ី របស់តារាស្រីរូបនេះវិញ ឃើញថានាងកាន់តែមានសន្ទុះ និងកក់កបកាន់តែខ្លាំងឡើង មិនថាការងារលេងភ្លេងបុរាណ ឬក៏កាត់សក់តាមរោងការយ៉ាងណាក្តី ចំណែកឯថ្មីៗនេះនាងក៏បានបើក រកស៊ីផ្នែកអចលនទ្រព្យ ដែលមានដីជាច្រើនកន្លែង។

ដោយសារតែខិតខំរបស់នាង នៅក្នុងការងារសិល្បៈអស់ពេលជាច្រើនឆ្នាំ បានធ្វើឲ្យតារាពហុជំនាញរូបនេះ កាន់តែមានជីវិតស៊ីវិល័យកាន់តែខ្លាំងឡើង ក៏ប៉ុន្តែគេសង្កេតឃើញថានាងមិនដែល បង្ហាញដល់មហាជនបានដឹងនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានបង្ហាញរូបភាពដ៏កម្រ រថយន្តស៊េរីទំនើប២គ្រឿង ដែលមានតម្លៃថ្លៃៗរបស់ខ្លួន នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងសរសើរដល់ការខិតខំតស៊ូ មិនថាថ្ងៃយប់របស់តារារូបនេះ ទម្រាំបានមកដល់ពេលនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
ឡានរបស់ខាត់ សុឃីម
ឡានរបស់ខាត់ សុឃីម
ឡានរបស់ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម