បារាំង៖ ក្លិបបាល់ទាត់ Paris Saint-Germain បានទទួលបរាជ័យជាលើកដំបូងនៅ Ligue1 នារដូវកាលនេះ ក្រោមថ្វីជើងក្រុម Lyon ដោយលទ្ធផល ២-១។ ក្រុម PSG បានបញ្ចប់កំណត់ត្រាមិនទាន់ចាញ់ក្នុងលីគត្រឹមប្រកួតទី២៣ កាលពីយប់មិញនេះ។

ដោយឡែក កីឡាករវ័យក្មេង Kylian Mbappe មើលទៅហាក់ដូចជាមិនបារម្ភឡើយ ក្រោយចាញ់ក្រុម Lyon កាលពីយប់មិញ  បើទោះបីជាត្រៀមប៉ះក្រុមឡើងជើង Manchester United នៅ Champions League យ៉ាងណាក្តី។

គួរបញ្ជាក់ថា ការប្រកួតរវាង Paris Saint-Germain ទល់នឹង Lyon យប់មិញ គេបានសង្កេតឃើញវត្តមានរបស់លោក Ole Gunnar Solskjaer ទៅទស្សនាផ្ទាល់ផងដែរ ដើម្បីវាស់ស្ទង់ និងស្វែងយល់ពីយុទ្ធសាស្រ្តរបស់លោក Tuchel។

ុលោក Ole Solskjaer ទៅទស្សនាការប្រកួតនៅបារាំង

ក្រោយបញ្ចប់ការប្រកួត Mbappe បាននិយាយថា៖ “ខ្ញុំមិនដឹងទេថាក្រុមរបស់យើងសមនឹងបរាជ័យឬអត់  ពួកយើងសហការគ្នាខ្លាំងណាស់ និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើ Lyon ប៉ុន្តែគួរឱ្យសោកស្តាយដែល Lyon មានសំណាងខ្លាំងក្នុងការប្រកួតកាលពីយប់មិញនេះ"។ 

ដោយឡែកពាក់ព័ន្ធនឹងជំនួបទល់នឹង Man UTD នាសប្តាហ៍ក្រោយ កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះថ្លែងថា៖ “ខ្ញុំគ្មានការបារម្ភអ្វីឡើយចំពោះការប្រកួតនៅ Champions League ហើយវាជារឿងល្អមួយដែលប៉ះក្រុមខ្លាំងៗ ដែលបានរៀបចំខ្លួនបានល្អមុនការប្រកួតមកដល់ ហើយប្រាកដណាស់ថាការប្រកួតមួយនេះ ឈ្នះឬមិនឈ្នះ អាស្រ័យលើក្រុមរបស់យើង”៕

ការប្រកួតរវាង PSG និង Lyon
ការប្រកួតរវាង PSG និង Lyon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]