ភ្នំពេញ៖ បន្ទាប់ពីបានប្រារព្ធពិធីសម្ពោធជាផ្លូវការដែលធនាគារ ព្រីនស៍ ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីធ្វើប្រតិបត្តិការធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅសាលបុរីកោះពេជ្រកាលពីថ្ងៃទី ២៥ ខែមករា កន្លងមកនេះ ធនាគារ ព្រីនស៍ បានរៀបចំសិក្ខាសាលាមួយឡើងនារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រអគារ E។ 

កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍

សម្រាប់បុគ្គលិករបស់ធនាគារ ព្រីនស៍ ដែលបានចូលរួមជាង ៦០០ នាក់ សិក្ខាសាលានេះគឺជាឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់និងពង្រឹងមូលដ្ឋានគ្រឹះរបស់ស្ថាប័ន ក៏ដូចជាការយល់ដឹងបន្ថែមអំពីទិសដៅនៃការអភិវឌ្ឍន៍របស់ធនាគារ។ ជាមួយនឹងផែនការអនាគតរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំខាងមុខធនាគារបានចាប់ផ្តើមណែនាំផលិតផលថ្មីរបស់ខ្លួន រួមជាមួយនឹងដំណោះស្រាយឌីជីថលជូនដល់អតិថិជន ជាមួយនឹងវាគ្មិនដែលជាថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័នដូចជាលោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិលោក ប៊ិន ដេវិន នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មលោក កែវ វុឌ្ឍី នាយកប្រតិបត្តិគ្រប់គ្រងនៃអគ្គនាយកដ្ឋានសនវកម្មផ្ទៃក្នុង លោក Utpal Bora នាយកប្រតិបត្តិគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា។

សិក្ខាសាលាដែលរយៈពេល៥ម៉ោងនេះ ក៏រួមបញ្ចូលផងដែរនូវការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិកខ្លួនដោយ អង្គប្រជុំមួយបានរួមបញ្ចូលការផ្តល់អាហារអប់រំផ្លូវចិត្តដោយវិជ្ជរប្បញ្ញោ គូ សុភាព ការចែករំលែកបទពិសោធន៍នៃជោគជ័យ និងកម្មវិធីសំនួរចម្លើយជាមួយលោក ទាង ស្រេង នាយកប្រតិបត្តិគ្រប់គ្រង នៃនាយកដ្ឋានធនធានមនុស្សក្នុងអំឡុងពេលនៃវគ្គ EXCO COACH។ ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃព្រឹត្តិការណ៍នេះគឺការប្រគល់ពានរង្វាន់បុគ្គលិកឆ្នើម និងសាខាសម្រាប់ឆ្នាំ ២០១៨ ។

កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍

ធនាគារបានបង្កើតសិក្ខាសាលានេះ ដើម្បីបុគ្គលិករបស់ខ្លួនបានរៀនសូត្រស្វែងយល់បន្ថែមឱ្យកាន់តែប្រសើរពីការវិនិយោគថ្មីរបស់ធនាគារ និងដើម្បីបន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការ «ជួយឲ្យអតិថិជនទទួលបានជោគជ័យតាមរយៈផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ»

បន្ទាប់មកអ្នកចូលរួមសិក្ខាសាលាបានចូលរួមក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០១៩ ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រអគារ A B C និង D។ ពិធីនេះត្រូវបានចូលរួមដោយបុគ្គលិកចំនួន ១២០០ នាក់ មកពីក្រុមហ៊ុនចំនួន ១១ មានដូចជា ធនាគារ ព្រីនស៍ ក្រុមហ៊ុន Belt Road Capital Management ក្រុមហ៊ុន Jaguar Capital Royal Investment ក្រុមហ៊ុនAlphabet Decoration & Construction ក្រុមហ៊ុន Legend Printing & Production ក្រុមហ៊ុន ខេមបូឌា ហេង ស៊ីន រៀលអ៊ីស្ទេត ក្រុមហ៊ុន City Link ក្រុមហ៊ុន បាកា វីឡា ប្រដាក់សិន ក្រុមហ៊ុន Prince Media ក្រុមហ៊ុន Prince Consumer និងក្រុមហ៊ុន Prince Consulting & Advisory ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ភាគទុនិកឧកញ៉ា ចេន ហ៊ី្ស និងលោក ហ្គុយ ឆាយ។ ព្រឹត្តិការណ៍ដ៏ធំនេះក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ជាច្រើនដូចជាលោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងកញ្ញា រ៉េត ស៊ូហ្សាណា៕

កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍
កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ របស់ធនាគារ ព្រីនស៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]