ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយឃើញតារាស្រីរូបនេះ ដឹកដៃអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី ឃុយ ម៉ីហៀង កុមារី សុខ សុជាតា និងកុមារា ឡុង លីគ័ង្គ ឡើងឆាកតន្ត្រី ច្រៀងបទចម្រៀងរួមគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍។

ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា បានជ្រើសបទចម្រៀង “គេម្នាក់នោះលែងដូចមុន” សម្រាប់ច្រៀងរួមជាមួយប្អូន ម៉ីហៀង បទ “កន្លែងណាព្រមទទួលយកខ្ញុំ” ច្រៀងរួមជាមួយប្អូន សុជាតា និងបទ “ខឹងរឿងអ្វី” ច្រៀងរួមជាមួយប្អូន លីគ័ង្គ។

យ៉ាងណាក្តី នេះគឺជាលើកទី១ហើយ ដែលអ្នកគាំទ្រឃើញកំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា ដឹកដៃតារាចម្រៀងវ័យក្មេងឡើងឆាកទាំងបីនាក់បែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រពិតជាចាប់អារម្មណ៍នូវការសម្តែងរបស់អ្នកទាំង៤ខ្លាំងមែនទែន ហើយពួកគេថែមទាំងទទួច ចង់ឃើញអ្នកទាំង៤ឡើងឆាកច្រៀងរួមគ្នាបែបនេះម្តងទៀត នៅឆាកតន្ត្រីណាមួយផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សុគន្ធ និសា
លីគ័ង្គ
​ម៉ីហៀង សុជាតា
​ម៉ីហៀង សុជាតា និង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា