ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រិយមិត្តប្រាកដជាបានជ្រាបហើយ ពាក់ព័ន្ធទៅនឹង ស្ថានភាពសុខភាពបច្ចុប្បន្ន របស់តារាកំប្លែងជើងចាស់ នាយ កុយ ដែលលោកបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ រងរបួសស្រាល ប៉ុន្តែដោយសារតែវ័យរបស់លោកកាន់តែច្រើន ទើបធ្វើឲ្យលោកឈឺចុកចាប់ដងខ្លួន ពិបាកក្នុងការធ្វើចលនាមិនសូវជាបានល្អប៉ុន្មានឡើយ។

ដោយឡែក នៅថ្ងៃនេះផងដែរ ដែលជាថ្ងៃសែនចូលឆ្នាំចិន គេសង្កេតឃើញថា អាការៈរបស់តារាកំប្លែង នាយ កុយ ហាក់បីដូចជាធូរស្រាលជាងមុនច្រើន ហើយលោកក៏បានរៀបចំសែនតាមប្រពៃណីចិន នៅឯគេហដ្ឋានផ្ទាល់របស់លោកផងដែរ។

មិនតែប៉ុណ្ណោះ ឆ្លៀតក្នុងថ្ងៃសិរីសួស្តីនេះផងដែរ យើងឃើញថា ពិធីការិនីជើងចាស់ល្បីឈ្មោះអ្នកនាង យុគ ចិន្តា ក៏បានឆ្លៀតចូលមកសួរសុខទុក្ខ នាយ កុយ ដល់គេហដ្ឋាន អមជាមួយនឹងអំណោយបន្តិចបន្តួច ដែលជាទឹកចិត្តដ៏ប្រពៃ សម្រាប់សិល្បៈកររៀមច្បងរួមអាជីពផងដែរ៕ 

នាយ​ កុយ ក្នុងថ្ងៃសែនចូលឆ្នាំចិន
នាយ​ កុយ ក្នុងថ្ងៃសែនចូលឆ្នាំចិន
យុគ ចិន្តា សួរសុខទុក្ខ នាយ​ កុយ ក្នុងថ្ងៃសែនចូលឆ្នាំចិន
នាយ​ កុយ ក្នុងថ្ងៃសែនចូលឆ្នាំចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ